Thứ 6, 15/11/2019, 2:50 GMT+7
នាវា​កម្សាន្ត​ខ្នាត​យក្ស​ដ៏​ប្រណីត​រឹបអូស​ពី​ហេ​រិញ្​ញិ​ក​ពុករលួយ​កំពុង​ដាក់​ជួល​តែ​តម្លៃ​ខ្ពស់​ញាក់សាច់
10:08, 03/08/2019
នាវា​កម្សាន្ត​ខ្នាត​យក្ស​ដ៏​ប្រណីត​មួយ​គ្រឿង​តម្លៃ​ជាង​ ​១២៧​ ​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ ​ម៉ាឡេស៊ី​ ​រឹបអូស​ពី​ហេរញ្ញិក​ចូលចិត្ត​ផឹកស៊ី​ដ៏​អាម៉ាស់មុខ​ម្នាក់​ហើយ​លក់ឡាយឡុង​នោះ​ ​ពេលនេះ​កំពុង​ដាក់​ជួល​សម្រាប់​រៀបចំ​ពិធីជប់លៀង​នៅ​រដូវ​ក្តៅ​នេះ​។​
នាវា​កម្សាន្ត​ទម្ងន់​ ​៣.០០០​ ​តោន​ដែល​មាន​ប្រវែង​ ​៩១,៤៤​ ​ម៉ែត្រ​នេះ​មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​ទទួលភ្ញៀវ​ចំនួន​ ​២២​ ​នាក់​រួម​ទាំង​បន្ទប់​ធំ​មួយ​បន្ទប់​ ​VIP​ ​៣​ ​បន្ទប់​ស្ប៉ា​មួយ​ ​កន្លែង​កែសម្ផស្ស​មួយ​ ​រោងកុន​មួយ​ ​អាងទឹក​ធំ​មួយ​ ​បារ​មួយ​ ​កន្លែងចុះ​ចត​ឧទ្ធម្ភាគចក្រ​មួយ​ ​ព្រមទាំង​មាន​នាវិក​ដល់ទៅ​ ​២៩​ ​នាក់​រង់ចាំ​បម្រើ​មិន​ឲ្យ​ទាស់ចិត្ត​។​

​ ​
​ប៉ុន្តែ​កុំ​ភ្លេច​ណា​ ​ថ្លៃ​ជួល​ខ្ពស់​ហួសការ​ស្មាន​រហូតដល់​ទៅ​ជាង​ ​១​ ​លាន​ដុល្លារ​សម្រាប់​បើក​ដើរ​លម្ហែ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ​ ​រយៈពេល​ត្រឹមតែ​មួយ​អាទិត្យ​។​

​សូម​បញ្ជាក់​ថា​ ​នាវា​នេះ​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ហេរញ្ញិក​ដែល​កំពុង​រត់គេច​ខ្លួន​ឈ្មោះ​ ​ឡូវ​ ​ទែក​ ​ចូ​ ​(​Low​ ​Taek​ ​Jho​)​ ​ប៉ុន្តែ​វា​ត្រូវ​បាន​រឹបអូស​លក់ឡាយឡុង​នៅ​ឆ្នាំនេះ​ដើម្បី​សង​ថវិការដ្ឋ​រហូតដល់​ជាង​ ​៣​ ​ពាន់​លាន​ដុល្លារ​ដែល​គាត់​បាន​លួច​កឹ​បកេងពី​រដ្ឋាភិបាល​ ​ម៉ាឡេស៊ី​៕​
​​ប្រភព​ព័ត៌មាន​៖​ ​រស្មី​កម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖