Chủ nhật, 17/11/2019, 14:28 GMT+7
បង្ហាញមុខពិធីការិនីអានព័ត៌មាន AI ដំបូងបង្អស់
14:24, 09/03/2019
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិន បានស្វាគមន៍ពិធីការិនីអានព័ត៌មាន AI ដំបូងបង្អស់របស់ខ្លួនដែលនឹងធ្វើការរួមគ្នាជាមួយពិធីករជាមនុស្សដែលមានចំនួនកាន់តែច្រើនឡើង។
ពិធីការិនីកម្មវិធី AI នេះនឹងចាប់ផ្តើមអាជីពជាផ្លូវការរបស់ខ្លួនអំឡុងកិច្ចប្រជុំនាពេលខាងមុខរបស់អង្គនីតិប្បញ្ញត្តិ និងស្ថាប័នប្រឹក្សានយោបាយកំពូលនៅខែ មីខា នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានស៊ិនហួ (Xinhua) ក្នុងសន្និសីទព័ត៌មាននាពាក់កណ្ដាលខែកម្ភាៈកន្លងទៅនេះ។ 

ពិធី​ការិនី​អាន​ព័ត៌មាន AI ត្រូវបានយក​ម៉ូ​ដែលតាម​
អ្នកកាសែត​ស្រី​ឈ្មោះ ឈូ ម៉េង (Qu Meng)
ដែល​ធ្វើ​ការឱ្យ​ទីភ្នាក់ងារព័ត៌មាន​នេះ

 
​ដោយ​យក​ម៉ូ​ដែល​តាម​អ្នកកាសែត​ស្រី​ឈ្មោះ ឈូ ម៉េង (Qu Meng) ដែល​ធ្វើ​ការឱ្យ​ទីភ្នាក់ងារព័ត៌មាន​នេះ ពិធីការនី AI នេះ​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​រួមគ្នា​ដោយ​ស៊ិន​ហួនិង​ក្រុមហ៊ុន search engine ដែលមាន​ឈ្មោះថា Sogou.com​។ វា​មាន​សមត្ថភាព​អាច​អាន​ព័ត៌មាន​បានយ៉ាង​ល្អ​ដូច​​មនុស្ស ហើយ​ធ្វើការ ២៤ ម៉ោង​លើ ២៤ ម៉ោង​ដោយ​គ្មាន​នឿយហត់​៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
ប្រែសម្រួលចំណងជើងរូបថតដោយ៖  ជ័យពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖