Chủ nhật, 15/09/2019, 16:47 GMT+7
បវរកញ្ញាឯកភពផែនដីអន្តរជាតិទាំង ៣៤ ប្រទេសរំលេចខ្លួនដ៏ស្រស់ប៉ប្រឹមក្នុងឈុតប្រពៃណី កម្ពុជា
17:04, 28/02/2019
បវរកញ្ញាភពផែនដីមកពី ៣៤ ប្រទេសនិងពីគ្រប់តំបន់ជុំវិញពិភពលោកបាននឹង​កំពុង​តែបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងដំណើរឆ្ពោះទៅកាន់ការគ្រងមកុដរាជនីសម្រស់លើកដំបូងក្នុងកម្មវិធី Miss Plenet International ឆ្នាំ ២០១៩ ខណៈដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។ 
បេក្ខភាពបវរកញ្ញាទាំង ៣៤ រូបបានមកកាន់ទឹកដីខេត្ត សៀមរាប ដើម្បីថតរូបឈុតតំណាងជាតិរបស់ខ្លួនដែលបង្ហាញនូវភាពទន់ភ្លន់ ស្រស់ស្អាត ជាមួយនឹងឥរិយាបថយ៉ាងសមសួន។
បវរកញ្ញាតំណាងប្រទេសទាំង ៣៤ ពិតជាស្រស់សមសួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណី កម្ពុជាំ។ រូបថត៖  freshnewsasia.com

ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី បវរកញ្ញាតំណាងប្រទេសទាំង ៣៤ មកពីជុំវិញពិភពលោក ពិតជាមានរូបឆោមកាន់តែស្រស់ស្អាតនិងលេចធ្លោជាទីបំផុត ហើយបវរកញ្ញានីមួយៗ ពោរពេញដោយទឹកមុខយ៉ាងស្រស់បំព្រងនិងភាពជឿជាក់រៀងៗ ខ្លួននៅពេលដែលបានគ្រងឈុតប្រពៃណីរបស់ប្រទេស កម្ពុជា។

កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០១៩ បានចាប់ផ្តើមធ្វើការប្រកួតប្រជែងចាប់ពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ តទៅ ហើយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនាថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ នៅសាលមហោស្រពកោះពេជ្រ ក្រុងភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា៕
សិរីសួស្តី (freshnewsasia.com)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖