Chủ nhật, 08/12/2019, 2:26 GMT+7
បុរសម្នាក់អាចស្រូបកំប៉ុងនិងដបឱ្យជាប់មិនរបូត
10:50, 24/11/2019
​លោក ជេ​មី ឃី​ថុ​ន (Jamie Keeton) ត្រូវបាន​មហាជន​ហៅថា “X-Men ពិត​” ដោយសារតែ​ជំងឺ​ស្បែក​ដ៏​ចម្លែក​របស់គាត់ គាត់​មាន​សមត្ថភាព​ពិសេស​អាច​ស្រូប​វត្ថុ​ផ្សេងៗ​ ឱ្យ​ស្អិត​ជាប់​នឹង​ស្បែក​​។​
គាត់​ក៏ត្រូវ​បាន​មហាជន​ហៅថា បុរស​ក្បាល​កំប៉ុង ឬ​ CanHead ​ផងដែរ ​ដោយសារតែ​ស្បែកក្បាល​របស់គាត់​អាច​ស្រូបកំប៉ុង​និង​ដប​ឱ្យ​ស្អិត​ជាប់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
សីតុណ្ហភាព​ក្នុង​ខ្លួន​របស់លោក  ជេ​មី ឃី​ថុ​ន (Jamie Keeton) ​ខ្ពស់ជាង​មនុស្ស​ធម្មតាដល់ ៣៨​ អង្សា​សេ​ដែល​បណ្ដាលឱ្យ​ស្បែក​របស់គាត់​​អាច​ស្រូប​ជាប់​វត្ថុ​នានា
 
​ក្រុមគ្រូពេទ្យ​ឯកទេស​បានបញ្ជាក់​ថា ស​ម​ត្ថ​ភាព​ពិសេស​នេះ​កើតឡើង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់គាត់​ខ្ពស់ជាង​មនុស្ស​ធម្មតា ពោលគឺ ៣៨​ អង្សា​សេ​ ដែល​បណ្ដាលឱ្យ​ស្បែក​របស់គាត់​មាន​សមត្ថភាព​អាច​ស្រូប​ជាប់​វត្ថុ​នានា​មិន​ងាយរបូត ​ប្រៀប​ដូច​កែវ​ជប់ ឬ​ពែង​បឺត​។​

ក្រុមគ្រូពេទ្យ​ក៏ះ​អះអាង​ដែរ​ថា ស្នាមរបួស​របស់គាត់​ជា​សះ​លឿន មាន​ជំងឺ​តិចនិង​សាច់​ចាំ​ជាង​មនុស្ស​ភាគច្រើន​៕ 
 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សុគន់នីថា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖