Chủ nhật, 19/01/2020, 18:6 GMT+7
ផ្ទាំងទឹកកកទម្ងន់ ៣១៥ ពាន់លានតោនដាច់ចេញពីទ្វីបអង់តាក់ទិក
17:53, 11/01/2020
ផ្ទាំង​ទឹកកក​អា​មើ​រី (Amery) នៅ​ទ្វីបអង់តាក់ទិក ទើបតែ​បង្កើត​ផ្ទាំង​ទឹកកក​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​មកនេះ​។​
​ប្លុក​ទឹកកក​នេះ​គ្របដណ្តប់​លើ​ផ្ទៃក្រឡា​ប្រមាណ ១.៦៣៦ គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​តំបន់​អង់តាក់ទិក គឺ​តូច​ជាង​កោះ Skye របស់​ ស្កុ​តឡែ​ន​ បន្តិចបន្តួចនិង​ត្រូវបាន​ហៅថា D28​។​
ផ្ទាំង​ទឹកកក​អា​មើ​រី​ដាច់ចេញពី​ទ្វីបអង់តាក់ទិក
 
​ទំហំ​របស់​ផ្ទាំង​ទឹក​ក​នេះ​មានន័យថា​ គេ​ចាំបាច់​ត្រូវតែ​ត្រួតពិនិត្យ​និង​តាមដាន​វា ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នាពេល​អនាគត​។​

​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ ១៩៦០ ផ្ទាំង​ទឹកកក​អា​មើ​រី​មិនដែល​ផលិត​ផ្ទាំង​ទឹកកក​ធំ​ជាង​នេះ​ទេ​។ តំបន់​នោះ​ធ្លាប់​គ្របដណ្តប់​លើ​ផ្ទៃក្រឡា ៩.០០០ គីឡូម៉ែត្រ​ការ៉េ​។​

​អា​មើ​រី​គឺជា​ផ្ទាំង​ទឹកកក​ធំជាងគេ​ទី​ ៣​ នៅ​ទ្វីបអង់តាក់ទិក​និង​ជា​បណ្តាញ​បង្ហូរទឹក​សំខាន់​សម្រាប់​ភាគ​ខាងកើត​នៃ​ទ្វីប​នេះ​។​

​ផ្ទាំង​ទឹកកក​អា​មើ​រី​គឺជា​បណ្តុំ​នៃ​ផ្ទាំង​ទឹកកក​អណ្តែត​ជាច្រើនដែល​ហូរ​ចេញពី​ដីគោក​ចូលទៅក្នុង​សមុទ្រ​។ ការបាត់បង់​ផ្ទាំង​ទឹកកក​អា​មើ​រី​ទៅ​មហាសមុទ្រ​គឺជា​របៀប​ដែល​លំហូរ​ទឹកកក​ទាំងនេះ​រក្សា​តុល្យភាព​ព្រិល​នៅ​ខាងលើ​។​

​​អ្នកវិទ្យាសាស្ត្រ​បានដឹងថា​ ព្រឹត្តិការណ៍​ដាច់​រសាត់​នេះ​នឹង​មកដល់​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា​ការ យកចិត្តទុកដាក់​ជាច្រើន​នៅក្នុង​តំបន់​នេះ​ត្រូវបាន​គេ​ផ្តោតជាសំខាន់​នៅ​ភាគ​ខាងកើត​នៃ​ផ្ទាំង​ទឹកកក​នេះ ដែល​បាន​ដាច់ចេញ​ពីគ្នា​។​

​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផ្ទាំង​ទឹកកក​អា​មើ​រី ដែល​គេ​ស្គាល់​ថា​ជា “​ធ្មេញ​រលុង​” ដោយសារតែ​ភាពស្រដៀងគ្នា​ក្នុង​រូបភាព​ផ្កាយរណប​ទៅនឹង​ធ្មេញ​របស់​ក្មេង​តូច​។ តំបន់​ទឹកកក​ទាំងពីរ​មាន​ប្រព័ន្ធ​ប្រេះ​ដាច់​ដូចគ្នា​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖