Thứ 4, 13/11/2019, 14:49 GMT+7
ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ទៅ​នាយក​រដ្ឋមន្ត្រី​ ​អេត្យូពី
13:44, 27/10/2019
គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ន័រវែស​ ​រាយការណ៍​នា​ថ្ងៃទី​ ​១១​ ​តុលា​ ​នៅ​ក្រុង​ ​អូស្លូ​ ​ថា​ ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ត្រូវ​បាន​ប្រគល់​ដល់​នាយក​រដ្ឋ​ន្ត្រី​ ​អេត្យូពី​ ​លោក​ ​ABIY​ ​AHMED​ ​ជាសកម្ម​ជន​ឲ្យ​មានការ​បង្រួបបង្រួម​របស់​ប្រទេស​លោក​ជាមួយ​ ​អេ​រី​ត្រេ​ ​ជិតខាង​។​
លោក ABIY AHMED នាយករដ្ឋមន្ត្រី អេត្យូពី ទទួលបានពានរង្វាន់នោះ សម្រាប់ការផ្ដួចផ្ដើមគំនិតដ៏ក្លាហាន ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយ អេរីត្រេ ជិតខាង ចាប់ពីខែ មេសា ឆ្នាំ ២០១៨ មក។

លោកមានប្រភពពីគ្រួសារក្រីក្រមួយ ហើយលោកជាមនុស្សមានសុទិដ្ឋិនិយមក្នុងតំបន់មួយនៃភពផែនដី។

គណៈ កម្មាធិការ ណូបែលក៏បញ្ជាក់ផងដែរថា លោក ABIY AHMED នៅបានផ្ដួចផ្ដើមឲ្យមានដំណើរការសន្តិភាពដទៃៗទៀត ពិសេសរវាង កេនយ៉ា និង សូម៉ាលី ឬក្នុងសង្គ្រាមស៊ីវិលនៅ ស៊ូដង់៕
ដកស្រង់និងកែសម្រួលពីរស្មីកោះសន្តិភាពដោយ៖ យ៉ាញ់លើយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖