Thứ 4, 18/09/2019, 16:7 GMT+7
ពិភពលោកជុំវិញយើងជាមួយរូបភាពដ៏ល្អឯកទាំងឡាយ
15:38, 13/02/2015
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមគោរពឧទ្ទេសនាមជូន ជនរួមជាតិនូវគម្រងរូបភាពដ៏ល្អឯកនៃពិភពលោកជុំវិញយើងលើកនេះ។
អ្នកចម្លាក់ជនជាតិអាមេរិកកាំង Rusty Croft ទើបសម្រេចជាស្ថាពរនូវវណ្ណកម្មវិមានខ្សាច់ដែលមានកំពស់ ១២ ម៉ែត្រនៅ Niteroi (ប្រទេស ប្រេស៊ីល)
ពិធីបុណ្យសត្វអូដ្ឋប្រពៃណី ទើបបានប្រារព្ធឡើងនៅទីក្រុង Pushkar ប្រទេសឥណ្ឌា ទាក់ទាញប្រជាពលរដ្ឋយ៉ាងកុះករនៅក្នុងតំបន់និងភ្ញៀវទេសចរណ៍មកទស្សនា។ ក្នុងរូបថត៖ ហ្វឹកហាត់សត្វអូដ្ឋលោតរាំនៅពិធីបុណ្យ។
ពិធីដង្ហែក្បួនរបស់លោកតាណូអែលទាំងឡាយទើបបានប្រព្រឹត្តឡើងនៅទីក្រុង Toronto (ប្រទេស កាណាដា)ដោយមានការចូលរួមពីក្រុមតូរ្យតន្ត្រី ២១ ក្រុម រថយន្តដង្ហែ ៣១គ្រឿង រួមជាមួយបណ្តាជនស្ម័គ្រចិត្តជាង ៣.០០០ នាក់។
ទីលានរំអិលព្រិលសិប្បនិមិត្តនៅកណ្តាលវាលដ៏ធំបំផុតលើពិភពលោកនៅ Moskva (ប្រទេសរុស្ស៊ីដែលមានទំហំ ២០.៥១០ម៉ែត្រក្រឡា អាចផ្ទុកបានមនុស្សក្នុងពេលជាមួយគ្នាដល់ទៅ២០.០០០ នាក់ ដែលចូលរួមផ្នែកកីឡាដែលគួរឲ្យ ជក់ចិត្តនេះ។
បេក្ខនារី Elly Lin របស់ តៃវ៉ាន់ សំដែងទេពកោសល្យដោតផ្កានៅពិធីដោតផ្កាអន្តរជាតិ Taipei ២០១៤ ទើបបានចាត់តាំងឡើងនៅ តៃវ៉ាន់ (ប្រទេសចិន)។

 

AFP/TTXVN, THX/TTXVN, Kyodo/TTXVN
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖