Chủ nhật, 08/12/2019, 2:49 GMT+7
រក​ឃើញ​ជ័យលាភី​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​ពិភពលោក
08:07, 13/07/2019
សុនខ​ឈ្មោះ​ ​Scamp​ ​the​ ​Tramp​ ​នឹង​មិន​ឈ្នះ​ការប្រកួត​សម្រស់​ល្អឯក​នោះ​ទេ​។​ ​ប៉ុន្តែ​ឆ្កែ​ឈ្មោល​មួយ​នេះ​បាន​ឈ្នះ​ពានរង្វាន់​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​លោក​។​
ឆ្កែ​ភ្នែកលៀន​មួយ​ក្បាល​នេះ​បាន​ទទួល​ពានរង្វាន់​កាលពី​រាត្រី​ថ្ងៃសុក្រ​ទី ២១ មិថុនា​ ​នៅ​ឯ​កម្មវិធី​ប្រកួត​ឆ្កែ​មុខ​អាក្រក់​បំផុត​របស់​ពិភពលោក​ប្រចាំឆ្នាំ​លើក​ទី ២១​។
Scamp​ ​the​ ​Tramp​ ​ឈ្នះ​ពាន​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​ពិភពលោក​

ម្ចាស់​ឆ្កែ​ឈ្មោះ​ ​វី​វ៉ុន​ ​ម៉ូ​រ៉ូ​ណេស​ ​មក​ពីទី​ក្រុង​សាន់​តា​រ៉ូ​សា​ ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​ឈ្នះ​ទឹកប្រាក់​ប្រមាណ​ ​១.៥០០​ ​ដុល្លារ​ជាមួយ​សុនខ​របស់​គាត់​ក្នុង​កម្មវិធី​ ​ឈ្នះ​សាច់ប្រាក់​ផ្សេងទៀត​ ​១.៥០០​ ​ដុល្លារ​សម្រាប់​បរិច្ចាគ​ដល់​ជម្រក​សត្វ​ឆ្កែ​ ​និង​ ​ពាន​មួយ​។​

​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវ​បាន​លោក​ស្រី​ម៉ូ​រ៉ូ​ណេ​សស​ង្គ្រោះ​តាម​ដងផ្លូវ​ក្នុង​ឆ្នាំ​ ​២០១៤​ ​បន្ទាប់ពី​លោកស្រី​ប្រទះឃើញ​វា​ត្រូវ​គេ​ប្រមូល​ដាក់​នៅ​ក្រុមហ៊ុន​ចាប់​ឆ្កែ​អនាថា​ ​Pet​ ​Finder​។​
Scamp​ ​the​ ​Tramp​ ​ឈ្នះ​ពាន​ឆ្កែ​មុខ​អាក្រក់​បំផុត​លើ​ពិភពលោក​

Scamp​ ​the​ ​Tramp​ ​គឺ​ឈ្នះ​ក្នុងចំណោម​ឆ្កែ​មុខ​អាក្រក់​ ​១៨​ ​ក្បាល​ផ្សេងទៀត​៕​
ប្រភព​ព័ត៌មាន​៖​ ​រស្មី​កម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖