Thứ 4, 20/11/2019, 14:28 GMT+7
រាំពិធីបួងសួង Yaya ស៊ីថ្លៃកប់ពពកដល់ទៅជិត ១ ម៉ឺនដុល្លារ
15:31, 20/07/2019
នៅ​ទីលាន​ក្បែរ​មាត់ទន្លេ​ មេគង្គ ​នា​ទីរួមខេត្ត Nakhon Phanom មាន​រៀបចំ​ពិធីបួងសួង​ប្រចាំឆ្នាំ​ដើម្បី​លើក​ស្ទួយនិង​គាំទ្រ​ការ​អភិរក្ស​សិល្បៈ​វប្បធម៌ ប្រពៃណី​ល្អ​ផូរផង់នៃ​ជំនឿ​ទាក់ទង​នឹង​ពស់នាគរាជ​ដែល​តែងតែ​ថែរក្សា​ប្រជាជន​នៅ​តំបន់​ទន្លេ មេគង្គ​ របស់ ​ថៃ ។
កម្មវិធី​នោះ​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី ​៧ ដល់ថ្ងៃ​ទី ​១៣ ខែ កក្កដា គឺ​មាន​រយៈពេល ​៧ ​យប់ ​៧​ ថ្ងៃ។ ថ្ងៃ​ដំបូង​មាន​នារី​រាំ​ជាង​ ៣.០០០ ​នាក់ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ ​ថៃ ឡាវ និង​បរទេស​នាំ​គ្នា​មក​ចូលរួម​យ៉ាងច្រើន​កុះករ។ ដោយឡែក​ក្នុង​ពិធី​បើក​វិញ​ក៏​មាន​តារា​សម្ដែង​ល្បី​គឺ​នាង Yaya Urassaya បាន​មក​ចូលរួម​រាំ​បួងសួង​នេះ​ដែរដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នាងដង្ហែ​គ្នា​មក​ទស្សនា​យ៉ាងច្រើន​ផង​ដែរ។
ពិធីបួងសួងនៅ​ទីលាន​ក្បែរ​មាត់ទន្លេ​ មេគង្គ ​នា​ទីរួមខេត្ត Nakhon Phanomមានអត្ថន័យលើក​ស្ទួយនិង​គាំទ្រ​ការ​អភិរក្ស​សិល្បៈ​វប្បធម៌ ប្រពៃណី​នៃ​ជំនឿ​ទាក់ទង​នឹង​ពស់នាគរាជ​ដែល​តែងតែ​ថែរក្សា​ប្រជាជន​នៅ​តំបន់​ទន្លេ មេគង្គ

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​តម្លៃ​ខ្លួន​របស់ Yaya Urassaya សម្រាប់​ការ​មក​បង្ហាញខ្លួននិង​សម្ដែង​នោះ​គឺ​ចំនួន ៣០០.០០០ បាត​ថៃ (​ប្រមាណ​ជិត ​១ ​ម៉ឺន​ដុល្លារ​) ។ ប៉ុន្តែ​មុន​កម្មវិធី​នាង​ក៏​បាន​បរិច្ចាគ​ប្រាក់​ ១ ​សែន​បាតសម្រាប់​ជា​អាហារូបករណ៍​ដល់​សិស្ស​ ២០​ នាក់​នៅ​ខេត្ត Nakhon Phanom នេះ​ផង​ដែរ ។ នាង​ជា​កំពូល​តារា​សម្ដែង​ដ៏​ស្រស់​ស្អាតនិង​មានចិត្ត​សប្បុរស​មួយ​រូប៕
ប្រភព៖ កោះសន្តិភាព
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖