Thứ 6, 21/02/2020, 23:19 GMT+7
វេជ្ជបណ្ឌិតដែលបានធ្វើការព្រមានអំពី វីរុសកូរ៉ូណា ឥឡូវបានស្លាប់ហើយ
09:55, 07/02/2020
កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែ កម្ភះ វេជ្ជបណ្ឌិត លីវ៉ានលឿង អ្នកដែលព្រមានអំពីវីរុសកូរ៉ូណាប្រភេទថ្មីមុនគេក្នុងបំណងព្យាយាមឱ្យគ្រប់គ្នាប្រុងប្រយ័ត្នអំពីវីរុសនេះ បានស្លាប់ហើយដោយសារឆ្លងវីរុសនេះ។
មន្ទីរពេទ្យកណ្ដាលក្រុង វូហាន កន្លែងដែលគ្រូពេទ្យឯកទេសរោគភ្នែក លោក លី វិនលៀង ធ្វើការបានបញ្ជាក់ ថា៖ គ្រូពេទ្យរូបនេះបានស្លាប់នៅវេលាម៉ោង ២ និង ៥៨ នាទីព្រឹក ម៉ោងក្នុងស្រុក កាលពីព្រឹក ថ្ងៃសុក្រទី ៧ ខែ កុម្ភៈ នេះ។
លោក លី វិនលៀង គ្រូពេទ្យឯកទេសខាងភ្នែកបានស្លាប់ដោយសារវីរុសកូរ៉ូណា
 
កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ លោក លី បានផ្ញើសារចូលក្រុមជជែកកម្សាន្ត នៅលើបណ្តាញសង្គម WeChat ដោយធ្វើការព្រមានអំពីការផ្ទុះឡើងនៃករណីជំងឺថ្មីស្រដៀងផ្តាសាយ ដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យរបស់គាត់។
 
គាត់បាននិយាយថា៖ អ្នកជំងឺ ៧ នាក់ត្រូវបានដាក់នៅដាច់ដោយឡែកពីអ្នកដទៃ ហើយរោគសញ្ញានៃជំងឺនេះបានរំលឹកគាត់ពីជំងឺសា រោគសញ្ញាផ្លូវដង្ហើម​ស្រួចស្រាល់ធ្ងន់ធ្ងរដែលបង្កដោយវីរុស SARS ដែលផ្ទុះឡើងនៅប្រទេសចិន កាលពីឆ្នាំ ២០២០ ធ្វើអោយបាត់បង់ជីវិតមនុស្សប្រមាណជា ៨០០ នាក់ក្នុងទូទាំងពិភពលោក។ 

មន្ត្រីសុខាភិបាលក្រុង វូហាន បានកោះហៅ លោក លី សួរនាំអំពីមូលហេតុដែលលោកចែករំលែកព័ត៌មាននោះ ក្នុងយប់ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ តែម្ដង។ ថ្ងៃទី ៤ ខែ មករា  គាត់ត្រូវបានកោះហៅទៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន ដោយរងការ​ចោទ​ប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង រំខានដល់សណ្តាប់ធ្នាប់​សង្គមយ៉ាងធ្ងន់ធ្ងរ។ 

នៅថ្ងៃទី ៨ ខែ​មករា គាត់បានព្យាបាលស្ត្រីម្នាក់ដែលផ្ទុកវីរុស កូរ៉ូណា។ ពីរថ្ងៃក្រោយមក គាត់បានចាប់ផ្តើមក្អក ហើយដល់ថ្ងៃទី ៣០ ខែ មករា បានបញ្ជាក់ថាគាត់ត្រូវឆ្លងវីរុស កូរ៉ូណា៕
 បាសាក់ (តាមទីភ្នាក់ងារព័ត៌មានវៀតណាម -រស្មីកម្ពុជា)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖