Thứ 2, 09/12/2019, 15:24 GMT+7
សត្វឆ្មាមួយក្បាលមានភ្នែកពីរពណ៌កំពុងល្បីពេញអ៊ីនធឺណេត
08:09, 29/09/2019
សត្វ​ឆ្មា​ញី​ពណ៌​ខ្មៅ​មួយ​ក្បាលដែល​មានឈ្មោះ Niu Nai ​មាន​ន័យ​ថា «ទឹកដោះ​» នៅ​ក្នុង​ភាសា​ ចិន ​កុក​ងឺ បាន​កើតមក​ជាមួយ​ប្រ​ស្រី​ភ្នែកមាន​ពណ៌​ផ្សេង​គ្នា នេះគឺជា​លក្ខខណ្ឌ​តាម​រយៈ​ការ​បង្កាត់​ពូជ​ពីរ​ពណ៌​ខុស​គ្នា ។
ពហុ​ពណ៌ជា​ធម្មតា​កើតឡើង​ក្នុង​ចំណោម​ឆ្មា​ពណ៌​-​ស ព្រោះ​ហ្ស៊ែ​ន​ទទួលខុសត្រូវ​ចំពោះ​ពណ៌​នៃ​រោម​របស់​ពួក​វា គឺ​ដូច​គ្នា​ទៅ​នឹង​ហ្ស៊ែ​ន​ដែល​កំណត់​ពណ៌​នៃ​ភ្នែក​របស់​ពួក​វា​ដែរ បើ​យោង​តាម CatHealth.com។
​សត្វឆ្មារមានប្រ​ស្រី​ភ្នែកពីរ​ពណ៌​ផ្សេង​គ្នា 
 
ការ​ពិត​ដែល​ថាពហុ​ពណ៌ គឺ​កម្រ​មាន​ណាស់ហើយ Niu Nai ពណ៌​ខ្មៅ ដូច្នេះ​ធ្វើ​ឱ្យ​វា​ក្លាយជា​ឆ្មា​ពិសេស។ Niu Nai រស់នៅ​ជាមួយ​នាង Clare Zheng ដែល​ដូច​ជាម្តាយ​របស់​វា​អ៊ីចឹង​ដែរ បន្ទាប់​ពី​នាង​ទទួល​ពី​មិត្តភក្តិ​របស់​នាង​យកមក​ចិញ្ចឹម។

Niu Nai បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមនៅ​លើ Weibo ជា​កន្លែង​ដែល​វា​មាន​អ្នកគាំទ្រ​ជាង ១៦.០០០ នាក់។

ឆ្មា​ដែល​គួរ​ឱ្យ​ស្រលាញ់​នេះ គឺ​នៅ​ក្នុង​រូបថត​មួយ​ចំនួន​បង្ហាញ​ថាភ្នែក​ខាងឆ្វេង​របស់​វា​មាន​ពណ៌​ខៀវលាយ​ពណ៌​ក្រហមដែល​ទំនងជា​កើត​ចេញពី​ចលនា​មេឡានីននិង​ទំនាក់ទំនង​ជាមួយ​ពន្លឺ។

កាលពី​ខែមីនា Niu Nai ត្រូវ​បាន​បញ្ចូល​រូបភាព​ទៅ​ក្នុង Instagram ដែល​បច្ចុប្បន្ន​វា​មាន​អ្នកគាំទ្រ​ជាង ៣៨.០០០ នាក់ ។

ជាមួយនឹង​ភ្នែក​ដ៏​ស្រស់​ស្អាត ក្បាល​រាង​មូលនិង​មាន​រោម​យ៉ាង​ស្រស់​ស្អាត​នៅ​ពេល​យប់​ផង​នោះ Niu Nai គឺ​ពិតជា​កំពុង​តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​ជា​ច្រើន៕
ដកស្រង់និងកែសម្រួលពីកោះសន្តិភាពដោយ៖ សេរីសួស្ដី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖