Thứ 5, 18/07/2019, 0:0 GMT+7
អង្គការ ណាសា នឹងបើកឱ្យទេសចរទៅលេងនៅស្ថានីយអវកាសអន្តរជាតិចាប់ពីឆ្នាំ ២០២០
08:22, 18/06/2019
កាលពីថ្ងៃទី ​៧​ ខែ មិថុនា​ ទីភ្នាក់ងារ​អវកាស​ ណា​សា បានប្រាប់ថា​ នឹង​បើក​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​អាជីវកម្ម​នានា​មកកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​រួមទាំង​ទេសចរណ៍​អវកាស​ផងដែរ ខណៈដែល​ខ្លួន​កំពុង​ស្វះស្វែង​រកលុយ​ចេញពី​មន្ទីរពិសោធន៍​ស្រាវជ្រាវ​នៅ​ដង​តារាវិថី​មួយ​នេះ​។​ ​ចំពោះសំបុត្រ​ធ្វើដំណើរ​ទៅវិញទៅមក​នឹងមាន​តម្លៃ​រាប់ សិប​លាន​ដុល្លារនិង​ការ​ស្នាក់នៅ​មួយ​យប់​គិតថ្លៃ ៣៥.០០០ ដុល្លារ​។​
​ប្រធាន​ហិរញ្ញវត្ថុ​របស់​អង្គការ​ ណា​សា ​លោក​ ជេ​ហ្វ ដេវីត បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​នៅឯ​ផ្សារភាគហ៊ុន Nasdaq ក្នុង​ទីក្រុង ​ញូវយ៉ក ​ថា “​អង្គការ​ ណា​សា​ នឹង​បើកទូលាយ​ឱ្យ​ស្ថានីយ​អវកាស​អន្តរជាតិ​ចាប់យក​ឱកាស​ពាណិជ្ជកម្ម​និង​ធ្វើ​ទីផ្សារ​នូវ​ឱកាស​ទាំងនេះដែល​យើង​មិន​ធ្លាប់​បានធ្វើ​ពីមុនមក​”​។​
អ្នកទេសចរ​នឹង​អាច​ទៅលេង​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ឆ្នាំ ២០២០
 
​លោក ​រ៉ូ​ប៊ី​ន ហ្គេ​ធិ​ន អនុប្រធាន​នៃ​ស្ថានីយ​អវកាស​អន្តរជាតិ​បាន​និយាយថា ​នឹងមាន​បេសក កម្ម​អវកាសយានិក​ឯកជន​ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ​។​

​បេសកកម្ម​នេះ​នឹងមាន​រយៈពេល​ស្នាក់នៅ​រហូតដល់ ៣០ ថ្ងៃ​។ អង្គការ​អវកាស​ ណា​សា បាន​និយាយថា អវកាសយានិក​ឯកជ​ន​រាប់សិប​នាក់​អាចមក​ទស្សនា​ស្ថានីយ​អវកាស​អន្តរជាតិ​ក្នុង​មួយឆ្នាំៗ​។​

​អ្នកដំណើរ​ទាំងនោះ​នឹងត្រូវ​ដឹក​ទៅកាន់​ដង​តារាវិថី​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ អាម៉េរិក ​ចំនួន​ ២ ដែល​បច្ចុប្បន្នកំពុង​អភិវឌ្ឍ​យាន​ដឹកជញ្ជូន​សម្រាប់​អង្គការ ​ណា​សា នោះ​គឺ​ក្រុមហ៊ុន SpaceX និង​ក្រុមហ៊ុន Boeing​។​

​បេសកកម្ម​ឯកជន​នេះ​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២០៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖