Chủ nhật, 18/08/2019, 5:30 GMT+7
អ្នកក្លាហានរាប់រយនាក់ស្រាតចូលរួមព្រឹត្តិការណ៍ជិះកង់ស្រាតឆ្នាំទី ១៤ នៅប្រទេសអង់គ្លេស
08:10, 12/06/2019
កាលពី​ថ្ងៃ​ទី ​៨ ខែ មិថុនា មនុស្ស​ប្រុស​ស្រី​រាប់រយ​នាក់​បាននាំគ្នា​ស្រាត​ជិះ​កង់ដើម្បី​ចូលរួម​អបអរ ​“​ព្រឹត្តិការណ៍​ជិះ​កង់​ស្រាត​នៅរ​មណី​យ​ដ្ឋា​ន​មាត់​ឆ្នេរ​ប្រាយ​ថុ​ន​” (Brighton Naked Bike Ride) ប្រចាំឆ្នាំ​ទី​ ១៤ ជា​ព្រឹត្តិការណ៍​មួយ​ស្ថិត​ក្នុងចំណោមព្រឹត្តិការណ៍​ស្រាត​ជាច្រើន​ដែល​បាន​ធ្វើឡើង​ទូទាំង​ពិភពលោក​កាលពី​ចុង​សប្តាហ៍កន្លងទៅដើម្បី​បង្ហាញ​ពី​ការធ្វើដំណើរ​ប្រកបដោយ​និរន្តរភាព​។​
​គេ​សង្ឃឹមថាព្រឹត្តិការណ៍​ជិះ​កង់​ស្រាត​នៅ​ប្រទេស ​អង់គ្លេស ​ខាងលើនេះនឹង​ជួយ​ឆ្លុះបញ្ចាំង​ពី​ភាព​ងាយ​រងគ្រោះ​របស់​អ្នកជិះ​កង់​លើផ្លូវ​ថ្នល់ ហើយក៏​ដើម្បី​អបអរសាទរចំពោះ​ឥទ្ធិ​ល​ពល​នៃ​រាងកាយ​មនុស្ស​និង​វិធី​ប្រើ​វា​ដើម្បី​ផ្តល់​ថាមពល​ដល់​ការធ្វើដំណើរ​ប្រកបដោយ​និរន្តរភាព​ផងដែរ​។​
​“​ព្រឹត្តិការណ៍​ជិះ​កង់​ស្រាត​នៅរ​មណី​យ​ដ្ឋា​ន​មាត់​ឆ្នេរ​ប្រាយ​ថុ​ន​” ប្រចាំឆ្នាំ​ទី​ ១៤ 

​ព្រឹត្តិការណ៍​ជិះ​កង់​ស្រាត​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​មន្ត្រីប៉ូលិសជាង ២០ នាក់​បាន​ជួយ​ហែហម​ការពារ​អ្នកជិះ​កង់​ដោយ​សុវត្ថិភាព ដោយ​ខ្លះ​ជិះ​កង់និង​ខ្លះទៀត​ជិះ​រថយន្ត​៕ 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖