Chủ nhật, 15/09/2019, 17:29 GMT+7
ឥណ្ឌា ប្រជែងអេត្យូពី ដាំដើមឈើមួយថ្ងៃបានរាប់រយលានដើម
15:57, 17/08/2019
ប្រជាជន​ ឥណ្ឌា ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ដាំ​ដើមឈើ​រហូតដល់​ទៅ ២២០ លាន​ដើម​កាលពី​ថ្ងៃ​សុក្រ ថ្ងៃទី​ ៩ ខែ សីហា ​ក្នុង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​ដើម្បី​កែលម្អ​បរិស្ថាន​នៅក្នុង​រដ្ឋ​ដែលមានប្រជាជន​រស់នៅ​ច្រើន​បំផុត​ក្នុងប្រទេស​នេះ​។​
​លោក ប៊ី​វ​ហាស រ៉ា​ន​ចាន (Bivhas Ranjan) មន្ត្រីរដ្ឋបាល​ព្រៃឈើ​និយាយថា សិស្សនិងនិស្សិតតំណាងរាស្ត្រ មន្ត្រីនិង​អ្នក​ផ្សេងទៀត​បាន​ចូលរួម​ដាំ​ដើមឈើ​កាលពី​ថ្ងៃ​សុក្រ តាម​បណ្ដោយ​ផ្លូវថ្នល់ ផ្លូវដែកនិង​ក្នុង​តំបន់​ដីព្រៃ​ក្នុង​រដ្ឋ​ អុត​តា ប្រា​ដេ​ស​។ បេសកកម្មដាំ​ដើមឈើ​ឱ្យបាន ២២០ លាន​ដើម​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​ត្រឹម​ម៉ោង ៥​ ល្ងាច ថ្ងៃ​ដដែល​។​​ ​
កាលពី​ថ្ងៃទី​ ៩ ខែ សីហា ប្រជាជន​ ឥណ្ឌា ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ដាំ​ដើមឈើ​រហូតដល់​ទៅ ២២០ លាន​ដើម​
 
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខាងលើ​និយាយថា ដើមឈើ​ដែល​រួមមាន​ដើមឈើ​ហូប​ផ្លែ​ចំនួន ១៦ ប្រភេទ​ផងដែរ​នេះ​នឹង​ជួយ​បង្កើន​គម្រប​ព្រៃឈើ​នៅក្នុង​រដ្ឋ​នេះ​។​
​ ​
​ប្រទេស ​ឥណ្ឌា បាន​ប្ដេជ្ញា​រក្សា ១ ភាគ ៣ នៃ​ផ្ទៃដី​សរុប​របស់ខ្លួន​ឱ្យ​ស្ថិតក្រោម​គម្របព្រៃឈើ ប៉ុន្តែ​កត្តា​ចំនួន​ប្រជាជន​ច្រើន​រហូតដល់​ទៅ ១,៣ ពាន់​លាន​នាក់និង​ឧស្សាហ​កម្ម​រីកចម្រើន​ឥតឈប់ឈរ​ក្នុងប្រទេស​នេះ​កំពុងតែ​រារាំង​ដល់​កិច្ចប្រឹងប្រែង​របស់ខ្លួន​។​
សិស្សនិងនិស្សិតតំណាងរាស្ត្រ មន្ត្រីនិង​អ្នក​ផ្សេងទៀត​បាន​ចូលរួម​ដាំ​ដើមឈើ​តាម​បណ្ដោយ​ផ្លូវថ្នល់ ផ្លូវដែកនិង​ក្នុង​តំបន់​ដីព្រៃ​ក្នុង​រដ្ឋ​អុត​តា ប្រា​ដេ​ស​

​លោក យូ​ហ្គី អា​ឌី​ត​យ៉ាណា​ត (Yogi Adityanath) អភិបាលរដ្ឋ​នេះ​និយាយថា ការដាំដើមឈើ​នេះ​ធ្វើឡើង​នៅ ១.៤៣០.៣៨១ ទីតាំង​ផ្សេងគ្នា ក្នុងនោះ​រួមមាន ៦០.០០០ ភូមិនិង ៨៣.០០០ ទីតាំងនៅ​ក្នុងព្រៃ​ផងដែរ​៕ 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖