Thứ 6, 21/02/2020, 21:40 GMT+7
ខេត្ត ក្វាងនិញ លុបបំបាត់គំនិត "ចូលចិត្តក្រ"
11:15, 16/01/2020
នៅ​ដំណាច់ឆ្នាំ​ ​២០១៧​ ​ខេត្ត​ ​ក្វាង​និញ​ ​នៅ​មាន​ទៅដល់​ ​១៧​ ​ឃុំ​និង​ ​៥៤​ ​ភូមិ​ចំណុះ​តំបន់​លំបាកលំបិន​ពិសេស​ឯណោះ​។​ ​តាម​ទស្សនវិស័យ​របស់​ខេត្ត​ ​ការណ៍​សំខាន់​បំផុត​ក្នុង​ការងារ​បំបាត់​ភាព​អត់ឃ្លាន​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​នៅ​តំបន់​ភ្នំ​ ​តំបន់​បងប្អូន​ជនជាតិភាគតិច​គឺ​លុបបំបាត់​ផ្នត់គំនិត​រង់ចាំ​និង​អាង​លើ​ជំនួយ​របស់​មាមីង​បងប្អូន​។​ ​ជាយូរមកហើយ​ ​មាមីង​បងប្អូន​ ​"​ចូលចិត្ត​ក្រ​"​ ​ក៏​ព្រោះតែ​ចង់បាន​រដ្ឋ​ជួយឧបត្ថម្ភ​ក្នុង​ការ​អភិវឌ្ឍ​ផលិតកម្ម​ ​កូនក្មួយ​ទៅរៀន​សូត្រ​មិនបាច់​ខាតបង់​លុយ​សាលា​ ​ទៅ​ពិនិត្យ​ជំងឺ​ឥត​បង់ប្រាក់​។​
ដើម្បី​លុបបំបាត់​នូវ​ផ្នត់គំនិត​នេះ​ ​នៅ​តាម​មូលដ្ឋាន​ជាច្រើន​ក្នុង​ខេត្ត​ ​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​កង​ជួរ​យុវជន​ ​កងកម្លាំង​មាន​កម្លាំង​ពលកម្ម​ ​មាន​ឆន្ទៈ​ឈានឡើង​ក្លាយជា​អ្នកមាន​ដើម្បី​ធ្វើជា​ស្នូល​ក្នុង​ដំណើរការ​លុបបំបាត់​ភាព​អត់ឃ្លាន​កាត់បន្ថយ​ភាព​ក្រីក្រ​។​
ដើម្បី​លុបបំបាត់​ផ្នត់គំនិត​ ​"​ចូលចិត្ត​ក្រ​"​ ​អាង​លើ​ជំនួយ​ ​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​កង​ជួរ​យុវជន​ធ្វើជា​ស្នូល​ក្នុង​ការអនុវត្ត​ការ​បំបាត់​ភាព​អត់ឃ្លាន​ ​កាត់បន្ថយ​ភាព​ក្រីក្រ​

អាស្រ័យហេតុដូច្នេះ​ ​គិត​ដោយឡែក​តែ​សុ្រ​ក​ ​បា​ចែ​ ​ ​ឆ្នាំ​ ​២០១៨​ ​មាន​ទៅដល់​ ​១០៤​ ​គ្រួសារ​បងប្អូន​ជនជាតិភាគតិច​បាន​ដាក់ពាក្យសុំ​បាន​រួចផុត​ពីមុខ​សញ្ញា​លំបាកលំបិន​ពិសេស​។​ ​បើ​ពីមុន​នេះ​ ​ស្រុក​ ​បា​ចែ​ ​មាន​ទៅដល់​ ​៦០​%​ ​គ្រួសារ​ក្រីក្រ​គឺ​មកទល់​ដំណាច់ឆ្នាំ​ ​២០១៨​ ​អត្រា​នេះ​នៅ​ត្រឹមតែ​ ​៥,៦​%​ ​ប៉ុណ្ណោះ​។​
អាស្រ័យ​ដោយ​អនុវត្ត​ល្អ​កម្មវិធី​ ​១៣៥​ ​ជាមួយ​គម្រោង​ ​១៩៦​ ​(​គម្រោង​ ​"​ភារកិច្ច​និង​ដំណោះស្រាយ​ ​ដឹកនាំ​ឃុំ​និង​ភូមិ​ទាំងឡាយ​ចេញផុត​ពីមុខ​សញ្ញា​លំបាកលំបិន​ពិសេស​ ​សម្រេច​ជាស្ថាពរ​នូវ​គោលដៅ​នៃ​កម្មវិធី​ ​១៣៥​ ​ដំណាក់កាល​ ​២០១៧​ ​-​ ​២០២០​ ​នៅ​លើ​ភូមិសាស្ត្រ​ខេត្ត​ ​ក្វាង​និញ​"​)​ ​ប្រាក់ចំណូល​ជាមធ្យម​លើ​មនុស្សម្នាក់​នៅ​បណ្ដា​ឃុំ​ ​ភូមិ​លំបាកលំបិន​ពិសេស​ដល់​ដំណាច់ឆ្នាំ​ ​២០១៨​ ​សម្រេច​បាន​ ​២២,១៦​ ​លាន​ដុង​ម្នាក់​ក្នុង​មួយឆ្នាំ​
 
ខេត្ត​ ​ក្វាង​និញ​ ​ខិតខំ​ប្រឹងប្រែង​ចាប់ពី​ឥឡូវនេះ​ដល់​ដំណាច់ឆ្នាំ​ ​២០១៩​ ​នឹង​ដឹកនាំ​អោយ​ឃុំ​ ​ភូមិ​ទាំងអស់​ចេញផុត​ពីមុខ​សញ្ញា​លំបាកលំបិន​ពិសេស​ ​សម្រេច​គោលដៅ​មុន​មួយឆ្នាំ​ធៀប​នឹង​ផែនទី​បង្ហាញផ្លូវ​ដែល​បាន​លើកឡើង​

ខេត្ត​ ​ក្វាង​និញ​ ​ខិតខំ​ប្រឹងប្រែង​ ​ពី​ឥឡូវនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​ ​នឹង​ដឹកនាំ​អោយ​បណ្ដា​ឃុំ​ ​ភូមិ​ខាងលើ​ចេញពី​មុខសញ្ញា​លំបាកលំបិន​ពិសេស​ ​សម្រេច​គោលដៅ​មុន​មួយឆ្នាំ​ធៀប​នឹង​ផែនទី​បង្ហាញផ្លូវ​ដែល​​បាន​លើកឡើង​៕​
វ៉ាន់ឌឹក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖