Chủ nhật, 17/11/2019, 15:18 GMT+7
ខេត្ត សុកត្រាំង អនុវត្តល្អគោលនយោបាយសាសនា
09:28, 04/03/2019
សុកត្រាំង គឺជាខេត្តដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករបំផុតក្នុងទូទាំងប្រទេសដោយមានជាង ៤០០.០០០ នាក់ ស្មើនឹងអត្រា ៣១ % នៃចំនួនប្រជាជនក្នុងខេត្ត ស្ទើរតែទាំងអស់គឺកាន់ព្រះពុទ្ធសាសនាទកិ្ខណនិកាយ។ ទូទាំងខេត្តមាន ៩២ វត្ត ខែរ្ម ដោយមានព្រះភិក្ខុសង្ឃនិងសមណ សក្ដិជិត ២.០០០ អង្គនិងរូប។
អនុវត្តសេចក្ដីសម្រេចចិត្តនៃមហា សន្និបាតមជ្ឈិមបក្សលើកទី ៧​ នីតិកាលទី ៩ អំពីការងារសាសនា ខេត្ត សុកត្រាំង បានយកចិត្តទុកដាក់កសាងនិងដំណើរការអនុវត្តល្អបណ្តាគោលនយោបាយអំពីវប្បធម៌អប់រំក្នុងសហគមន៍ ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ដូចជា៖ បើកថ្នាក់បំពាក់បំប៉នចំណេះដឹងខាងគ្រប់គ្រងសម្រាប់ ព្រះសង្ឃនិងសមណសក្ដិរាប់រយអង្គនិងរូប 
ព្រះសង្ឃ សមណសក្ដិនៃពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ហ្វឹកហ្វឺននៅអង្គប្រជុំដំណើរការគោលនយោបាយជនជាតិ - សាសនាឆ្នាំ ២០១៨

មានយន្តការ គោលនយោបាយឧបត្ថម្ភនិងការចលនាសង្គមូបនីយ កម្មដើម្បីស្ដារឡើងវិញ ជួសជុល ទីសក្ការៈបូជានៃពុទ្ធសាសនាទកិ្ខណនិកាយ ខែរ្ម អភិរក្សនិងពងី្រកបណ្តាពិធីបុណ្យប្រពៃណី ផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ ដីធ្លីដល់រាប់រយទីសក្ការៈបូជា ចលនាព្រះសង្ឃសមណសក្ដិចូលរួម បណ្តាសកម្មភាពសង្គមនិងបណ្ដាអង្គការមហាជន។
ក្នុងឱកាសពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២.៥៦២ (គ្រិស្តសករាជ ២០១៨)​ ថ្ងៃទី ២៧ ខែ ឧសភា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាមដឹកនាំដោយលោក ត្រឹនថាញ់ម៉ឹន លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមអញ្ជើញមកសួរសុខទុក្ខនិងប្រគេនពរចំពោះបណ្ដាសមណសក្ដិនិងព្រះសង្ឃទាំងឡាយនៅខេត្ត សុកត្រាំង
វរសេនីយ៍ឯក ង្វៀនសុងហាវ មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនខេត្ត​ សុកត្រាំង ប្រគេនទេយ្យទានដល់ភិក្ខុសង្ឃនៅវត្តមុនីសាគរ (ដើមអំពិល)សង្កាត់ វិញភឿក ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង)

ដោយមានការយកចិត្តទុកដាក់ពីសំណាក់អជ្ញាធរ សភាពការណ៍សាសនានៅលើភូមិសាស្ដ្រមា នការវិវត្តជាវិជ្ជមាន។ ព្រះភិក្ខុសង្ឃ សមណសកិ្ដសើ្ទរតែគ្រប់អង្គនិងរូបសុទ្ធតែសម្តែងនូវការស្ងប់ព្រះទ័យសោមនស្សរីករាយ រស់នៅតាមគន្លង "ល្អទាំងផ្លូវលោក ល្អទាំងផ្លូវសាសនា" ជឿជាក់ទៅលើគោលមាគ៌ាប្ដូរថ្មីរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ៕
ទ្រុងហៀវ - សឺនហេង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖