Thứ 4, 17/07/2019, 23:24 GMT+7
"ប្រជាចលនាប៉ិនប្រសប់" ជួយអោយប្រជាជនស្រុក មឿងឡា លំនឹងជីវភាពរស់នៅ
17:48, 07/07/2019
ដើម្បីផ្លាស់ប្តូរនូវផ្នត់គំនិត របៀបធ្វើរបស់ប្រជានិករមួយចំនួនអំពីទម្លាប់ដាំដុះចាស់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ស្រុក មឿងឡា (ខេត្ត ស៊ឺនឡា) បានបង្កើត ១៧៩ ទម្រង់រូបភាព "ប្រជាចលនាប៉ិនប្រសប់"។
ជាមួយនឹងទិសស្លោក "គោរពប្រជាជន ជិតដិតនឹងប្រជាជន យល់ចិត្តប្រជាជន រៀនសូត្រពីប្រជាជននិងមានការទទួលខុសត្រូវចំពោះប្រជាជន" បណ្ដាអ្នកបំពេញការងារប្រជាចលនាតែងតែចុះមកមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលមាគ៌ា គោល ការណ៍ គោលនយោបាយរបស់បក្សទន្ទឹមនឹងនោះ ណែនាំបងប្អូនជនជាតិអំពីរបៀបធ្វើសេដ្ឋកិច្ច សមស្រប។
អាស្រ័យការងារប្រជាចលនាប៉ិនប្រសប់ បងប្អូនជនជាតិនៅតំបន់ទឹកជំនន់ស្រុក មឿងឡា ស្តារឡើងវិញនូវផ្ទៃដីស្រែបានឆាប់ដើម្បីរក្សាលំនឹងក្នុងផលិតកម្ម

លោក ផាមវ៉ាន់ហ្វ៊ិញ ប្រធានគណៈកម្មាធិការប្រជាជន ទីរួមស្រុក អ៊ីតអុង បានឱ្យដឹងថា៖ បន្ទាប់ពីរាល់ លើកផ្សព្វផ្សាយ ចលនាបណ្តាក្រុម "ប្រជាចលនាប៉ិនប្រសប់" បានជួយអោយ បងប្អូនជនជាតិផ្លាស់ប្តូរបន្តិចម្តងៗ នូវវិធីសាស្ត្រផលិតកម្ម ហើយលេចឡើងថែមជាច្រើនទម្រង់រូបភាពរកស៊ីដោយ មានប្រសិទ្ធភាព។
កម្មាភិបាលបំពេញការងារប្រជាចលនាចូលរួមជាមួយនឹង
បងប្អូនជនជាតិរៀបចំសម្អាតដីថ្មបន្ទាប់ពីទឹកជំនន់

ទន្ទឹមនឹងនោះ បណ្តាក្រុម "ប្រជាចលនាប៉ិនប្រសប់" នៅរួមដៃគ្នាជាមួយនឹងបងប្អូន ជនជាតិ ជម្នះផលវិបាកគ្រោះធម្មជាតិ ជួយបងប្អូនជនជាតិឆាប់លំនឹងជីវិតរស់នៅនិងការបង្កបង្កើនផល។
កម្មាភិបាលប្រជាចលនាណែនាំបងប្អូនជនជាតិឱ្យអនុវត្ត
ទម្រង់រូបភាពដាំដំណាំហូបផ្លែលើដីចោលទំនេរ

ស្រុក មឿងឡា នឹងបន្តបង្កើនបន្ថែមការងារប្រជាចលនា ជាជំហានៗ ពង្រឹងក្ដីទុកចិត្តរបស់ប្រជាជនចំពោះបក្ខ រដ្ឋ រួមចំណែកអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន៕
ហ៊ឺវគ្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖