Thứ 7, 25/05/2019, 11:58 GMT+7
ប្រសិទ្ធភាពពីគោលនយោបាយ សងកម្រៃសេវាកម្មបរិស្ថានព្រៃឈើ
10:58, 20/02/2019
ក្រោយអំឡុងពេលជាច្រើនឆ្នាំដំណើរការអនុវត្តគោល នយោបាយសងកម្រៃសេវាកម្មបរិស្ថានព្រៃឈើ មកដល់ពេលនេះ ការងារការពារនិងអភិវឌ្ឍព្រៃឈើនៅខេត្តតំបន់ភ្នំ ឡាយចូវ មានការវិវត្តន៍យ៉ាងសកម្ម។
ពីគោលនយោបាយសងកម្រៃសេវាកម្មបរិស្ថានព្រៃឈើ ការពារព្រៃ ឈើនិងប្រាក់កម្រៃដាំព្រៃឈើតាមគម្រោងដាំទេព្វិរូ ហាន់ថន ពីដើមឆ្នាំមកដល់បច្ចុប្បន្ន គណៈគ្រប់គ្រងព្រៃការពារស្រុក តឹនអ្វៀន បានចាត់តាំងសងកម្រៃបានជាង ៣០ ពាន់លានដុងអោយរាប់ពាន់ក្រុមគ្រួសារបងប្អូនជនជាតិនៅ ១០/១០ ឃុំ ទីរួមស្រុក។
កម្មាភិបាលនៃគណៈគ្រប់គ្រងព្រៃការពារស្រុក តឹនអ្វៀន ឃោសនាអំពីគោលនយោបាយសងកម្រៃសេវាកម្មបរិស្ថានព្រៃឈើដល់បងប្អូនជនជាតិរស់នៅលើភូមិសាស្ដ្រ

ដោយមានការយល់ដឹងយ៉ាងច្បាស់អំពីអត្ថប្រយោជន៍ពីការរក្សាព្រៃឈើ ប្រជាជននៅទីរួមស្រុក ថានអ្វៀន ស្រុក ថានអ្វៀន តែងតែបំពេញល្អការងារថែទាំ ការពារ បង្ការពន្លត់ភ្លើងឆេះព្រៃ មិនអោយមានករណីបំផ្លាញព្រៃឈើណាមួយកើតឡើងឡើយ...។ នៅឆ្នាំ ២០១៨ ខេត្ត ឡាយចូវ បង្កើនអត្រាគម្របព្រៃឈើឡើងដល់ ៤៩,១១% (ក្នុងឆ្នាំ ២០១៧ គឺ ៤៨,១៦%)។
ប្រជាជននៅឃុំ ទ្រុងដុង ស្រុក តឹនអ្វៀន ពិនិត្យមើលជាប្រចាំការងារបង្ការនិងពន្លត់ភ្លើងឆេះព្រៃនៅលើភូមិសាស្ដ្រឃុំ

បងប្អូនជនជាតិរស់នៅលើភូមិសាស្ដ្រស្រុក តឹនអ្វៀន កាប់ឆ្ការសម្អាតស្រទាប់រុក្ខជាតិ ដែលបង្គ្របលើផ្ទៃដីដើម្បីបង្ការនិងពន្លត់ភ្លើងឆេះព្រៃនៅពេលដែលអាកាសធាតុទៀបនឹងឆ្លងចូលរដូវប្រាំង

ការសងកម្រៃសេវា កម្មបរិស្ថានព្រៃឈើ បានក្លាយទៅជាកម្លាំងចលករជួយដល់បងប្អូនជនជាតិពង្រីកផលិតកម្មនិង អភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាបងើ្កនប្រសិទ្ធភាពនៃការការពារនិងអភិវឌ្ឍន៍ព្រៃឈើតាមទិសដៅស្ថិរភាព៕
មិញអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖