ប្រាសាទមានរាងចតុកោណមាន ៤ ជាន់កាន់តែឡើងខ្ពស់កាន់តែមានរាងតូចទៅរួមមាន ៣ ផ្នែកចម្បង៖ ជើងប្រាសាទ តួប្រាសាទ កំពូលប្រាសាទ។
 |
នាឱកាសបុណ្យចូលឆ្នាំ ប្រាសាទ ញ៉ាណ គឺជាទីកន្លែងប្រារព្ធនូវសកម្មភាពវប្បធម៌ - វិចិត្រសិល្បៈសំខាន់ៗ ជាច្រើនរបស់ជនជាតិ ចាម
|
ទ្វារធំបែរទៅទិសខាងកើត មុខទាំងឡាយនៃតួប្រាសាទដែលនៅសេសសល់និងខាងលើជាន់ដំបូលសុទ្ធតែបានរៀបចំទ្វារដែលមានក្បូរក្បាច់រចនាជារូបនាគ។ ជញ្ជាំងប្រាសាទ បានសង់អំពីឥដ្ឋដុត ដាក់តម្រៀបភ្ជិត មើលមិនឃើញស្នាមភ្ជាប់បាយអរឡើយ ប៉ុន្តែជាប់យ៉ាងមាំមួន។
 |
ប្រាសាទ ញ៉ាណ នាពេលរាត្រី |
ក្នុង ប្រាសាទ ញ៉ាណ គ្មានកន្លែងសក្ការៈបូជា គ្មានរូបសំណាក មានតែអាស្រមតូចមួយនៅខាងមុខសម្រាប់គោរពបូជាយាយ ធឿង - ឌិញ - ជួ - ធៀត - អាណា - យៀន - ង៉ុក - ភី (គឺព្រះម៉ែម្ចាស់ស្រុកនៃជនជាតិ ចាម)។ នាឱកាសបុណ្យចូលឆ្នាំ ប្រាសាទ ញ៉ាណ គឺជាទីកន្លែងប្រារព្ធនូវសកម្មភាពវប្បធម៌ - វិចិត្រសិល្បៈសំខាន់ៗ ជាច្រើនរបស់ជនជាតិ ចាម។
 |
ប្រាសាទ ញ៉ាណ ជារមណីយដ្ឋានតួយ៉ាងរបស់ខេត្ត ភូអៀន
|
ប្រាសាទ ញ៉ាណ ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរតំណែលស្ថាបត្យកម្ម - វិចិត្រសិល្បៈថ្នាក់ជាតិនិងជាសំណង់ដែលមានតម្លៃប្រវត្តិសាស្ត្ររបស់បងប្អូនជនជាតិ ចាម ជារមណីយដ្ឋាន តួយ៉ាងនៅ ភូអៀន៕
ថាញ់ហាយ - មិញឌឹក