Thứ 7, 28/03/2020, 23:44 GMT+7
ដុងវ៉ាន់ - ទីដៅនៃនិទាឃរដូវ
15:10, 03/02/2020
ដុងវ៉ាន់ ជាស្រុកនៅតំបន់ភ្នំព្រំដែនមួយនៃខេត្ត ហាយ៉ាង។ ទន្ទឹមនឹងបណ្ដាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតពោរពេញដោយ អត្តសញ្ញាណនៃបណ្តាជនជាតិភាគតិចដូចជា៖ ម៉ុង នុង ចិន... នៅលើភូមិសាស្រ្តស្រុក ដុងវ៉ាន់ នៅមាននាមដ្ឋានជាច្រើនទៀតដែលទាក់ទាញភ្ញៀវទេសចរដូចជា៖ បង្គោលទង់ជាតិ លុងគូ បណ្តុំមណ្ឌលកេរដំណែល ញ៉ាវឿង ភូមិឋានបុរាណ ដុងវ៉ាន់…។ ខែទីមួយនៃចន្ទគតិបានសណ្ឋិតមកលើស្រុក ដុងវ៉ាន់ នាំមកតាមនូវជំនោរខ្យល់ដ៏កក់ក្តៅនៃនិទាឃរដូវ ជម្រុញបន្ថែមនូវកម្លាំងរស់មកលើគ្រប់ច្រកល្ហកនៃតំបន់ភ្នំ។

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមជូនមិត្តអ្នកអាននូវរូបភាពមួយចំនួនអំពី សម្រស់និទាឃរដូវនៅ ដុងវ៉ាន់ នាបណ្តាថ្ងៃដើមឆ្នាំថ្មី៕
កំពូលនៃជម្រាលភ្នំ ម៉ាពីឡែង ជាកំពូលមួយក្នុងចំណោមកំពូលនៃជម្រាលភ្នំធំទាំងបួន របស់ប្រទេស វៀតណាម។ នៅម្ខាងគឺជាជួរភ្នំថ្មបញ្ឈរឯម្ខាងទៀតគឺជ្រលង ជ្រៅដែលមានទន្លេ ញ៉គ្វេ ហូរបត់បែនតាមប្រឡោះនៃផ្ទាំងថ្មនីមួយៗ
ផ្សារណាត់ ដុងវ៉ាន់ បើកលក់រៀងរាល់ថ្ងៃអាទិត្យប្រចាំសប្ដាហ៍។ ឆ្នាំថ្មី ប្រសិនបើមានឱកាសមកទីនេះ ភ្ញៀវទេសចរកុំមើលរំលងផ្សារ និទាឃរដូវដែលកំបាំងខ្លួននាកណ្ដាលជញ្ជាំងភ្នំថ្មនិងផ្ទាំងពពកទាំងឡាយនេះអោយសោះ
និទាឃរដូវនៅ ដុងវ៉ាន់ ស្រស់ស្អាតស្ទើរស្រូបទាញស្មារតីជាមួយនឹងផ្កាព្រូន ផ្កាម៉ាក់ខៃប្រជែងគ្នាបង្អួតសម្រស់ បញ្ចេញត្រួយលាស់ខៀវខ្ចី ជាមួយនឹងពណ៌ចម្រុះស្រស់ឆើតឆាយនៃសម្លៀកបំពាក់របស់បងប្អូនបណ្ដាជនជាតិនៅតំបន់ខ្ពស់
ផលិតដោយ៖  ង្វៀនហ្វាង - ទឺគ្វិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ