Thứ 3, 22/10/2019, 11:14 GMT+7
ទេសចរណ៍ មូយណែ
16:12, 03/10/2019
ជាម្ចាស់កម្មសិទ្ធិនៃសោភ័ណភាពនៃទីរហោឋាន ក្សេមក្សាន្ត ព្រមជាមួយឆ្នេរខ្សាច់សលាតសន្ធឹងយ៉ាងវែង មូយណែ (ខេត្ត ប៊ិញធន់) តាំងពីយូរមកហើយបានក្លាយទៅជាឋានសួគ៌ទេសចរណ៍ដ៏ល្បីឈ្មោះចំពោះភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។
អញ្ជើញមកកាន់ មូយណែ ភ្ញៀវទេសចរមានឱកាសទស្សនាចំណុចទេសចរណ៍ទាំងឡាយគួរឱ្យចាប់ចិត្តដូច ជា៖ វិមានស្រាទំពាំង បាយជូ ភូមិនេសាទ សើនកេហ្គា ជ្រោះទៀន...  ហើយបានមុជទៅក្នុងសមុទ្រគន់មើលផ្កាថ្មឬរំអិលខ្លួនចុះពីកូនភ្នំខ្សាច់ លេងកីឡាទូកក្ដោងនៅលើសមុទ្រ បានភ្លក់រសជាតិម្ហូបឆ្ងាញ់ៗ និងគួរឱ្យ ជក់ចិត្តដូចជា៖ ញាំផ្លែស្រកានាគ ឆ្នាំងភ្លើងគ្រឿងសមុទ្រ បង្កួយខ្សាច់អាំង...។ 
តំបន់អេកូទេសចរណ៍សមុទ្រ មូយណែ

អាស្រ័យដោយមានអាកាសធាតុល្អ មូយណែ ទាក់ទាញភ្ញៀវទេសចរជាច្រើនដែលអញ្ជើញមកពី៖ រុស្ស៊ី កូរ៉េ និងប្រទេស អឺរ៉ុបខាងជើង មួយចំនួន។ សំដៅធ្វើឱ្យ មូយណែ ក្លាយទៅជាគោលដៅមួយក្នុងចំណោមគោលដៅមកទស្សនានាំមុខគេនៃតំបន់អាស៊ីនិងទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តីបានអនុម័ត គម្រោងប្លង់មេទូទៅនៃការអភិវឌ្ឍមណ្ឌលទេសចរណ៍ជាតិ មូយណែ ខេត្ត ប៊ិញធន់ ដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។
ភ្ញៀវទេសចរជិះទូកល្អីទស្សនាភូមិនេសាទ
ដោយមានលក្ខណៈពិសេសដោយឡែកសម្បូរកម្ដៅព្រះអាទិត្យនិងខ្យល់ មូយណែ បានក្លាយទៅជាទីជួបជុំនៃអ្នកប្រកួតកីឡារំអិលបន្ទះក្តារលើទឹកដោយឆ័ត្រយោង (Kitesurfing) ពិភពលោក
អញ្ជើញមកដល់ មូយណែ ភ្ញៀវទេសចរមានឱកាសក្រេបរសជាតិមុខម្ហូបឆ្ងាញ់ៗ និងជក់ចិត្តនៅកន្លែងដែលបានប្រសិទ្ធនាមថាឋានសួគ៌ទេសចរណ៍
 
តាមរយៈនោះ មូយណែ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ នឹងទទួលភ្ញៀវទេសចរបានចំនួន ៩ លានលើកនាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លានលើកនាក់ ផលចំណូលសម្រេចបាន ២៤.០០០ ពាន់ លានដុង ដល់ឆ្នាំ ២០៣០ នឹងទទួលភ្ញៀវទេសចរចំនួន ១៤ លានលើកនាក់ ដោយឡែកភ្ញៀវអន្តរជាតិជាង ២,៥ លានលើកនាក់ ផលចំណូលសម្រេចបាន ៥០.០០០ ពាន់លានដុង៕
ង្វៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ