Thứ 3, 15/10/2019, 20:41 GMT+7
ភូមិគំនូរលើជញ្ជាំង កាញ់យឿង
11:11, 10/07/2019
ប្រសិនបើមានឱកាសមកកាន់ភូមិ កាញ់យឿង ចំណុះស្រុក ក្វាងត្រាច់ (ខេត្ត ក្វាងប៊ិញ) ភ្ញៀវទេសចរប្រាកដជាជក់ចិត្តយ៉ាងខ្លាំងពេលដែលបានដើរលម្ហែតាមផ្លូវភូមិបណ្ដើរ គន់មើលផ្ទាំងរូបភាពលើជញ្ជាំងទាំងឡាយ គំនូរ 3D គំនូរលើជញ្ជាំងដ៏ល្អឯកបណ្ដើរ។
ត្រូវបានមន្ទីរទេសចរណ៍ខេត្ត ក្វាងប៊ិញ សហការនឹងគណៈកម្មាធិការប្រជាជនស្រុក ក្វាងត្រាច់ អនុវត្តបណ្ដាផ្ទាំងគំនូរលើជញ្ជាំងនៅទីនេះបានសម្ដែងបង្ហាញឡើងវិញនូវទិដ្ឋភាពដ៏រស់រវើកនាកណ្ដាលលម្ហសមុទ្របណ្ដាទូកកប៉ាល់នេសាទជាមួយដំណើររឿងទាំងឡាយដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រអំពីគុណបំណាច់រវាងប្រជាជន កាញ់យឿង និងសមុទ្រ...។
ផ្លូវភូមិនៅ កាញ់យឿង បានប្រែជាស្រស់ស្អាតជាងទាក់ទាញជាងមុនអាស្រ័យដោយផ្ទាំងគំនូរលើជញ្ជាំង រូបគំនូរ 3D ដ៏ល្អឯក
ឃុំ កាញ់យឿង បច្ចុប្បន្នត្រូវបានរៀបចំគម្រោងប្លង់គោល សាងសង់អោយទៅជាគោលដៅទស្សនាថ្មីមួយរបស់ខេត្ត ក្វាងប៊ិញ
តាមបណ្ដាវិចិត្រករដែលកំពុងគូរគំនូរនៅភូមិ កាញ់យឿង ជាមធ្យមត្រូវចំណាយពេល ២ ថ្ងៃទើបសម្រេចជាស្ថាពរគំនូរមួយផ្ទាំង

ភ្ញៀវទេសចរអញ្ជើញមកទីនេះនៅបានទស្សនាបណ្ដាផ្ទះបុរាណ បណ្ដាជញ្ជាំងបុរាណធ្វើអំពីផ្កាថ្មដែលនៅរក្សាបានភាពដើមនៃស្លែពណ៌បៃតងចាស់ដ៏បរមបុរាណឬសាកល្បងការរស់នៅជាមួយអ្នកភូមិសមុទ្រ កាញ់យឿង៕
ឌឹកថ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ