Thứ 4, 13/11/2019, 13:50 GMT+7
ភូមិបុរាណ ភឿកទិច
09:15, 30/10/2019
ស្ថិតនៅតាមដងទន្លេ អូឡូវ ដ៏សាន្តត្រាណ ចម្ងាយពីផ្លូវជាតិលេខ  ១ A តែ ១ គីឡូម៉ែត្រ ភូមិបុរាណ ភឿកទិច ចំណុះភូមិ ភឿកភូ ឃុំ ផុង ហ្វា ស្រុក ហឿងឌៀន (ខេត្ត ធឿធៀន - ហ្វេ) ជាចំណុចទស្សនាដ៏ជក់ចិត្ត ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជាច្រើន។
ភូមិបុរាណ ភឿកទិច ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៤៧០ នៅ រជ្ជសម័យស្តេច ឡេថាញ់តុង។ ទោះបីត្រូវឆ្លងកាត់ច្រើនតំណាក់កាលនៃប្រវត្តិសាស្ត្រ ក៏ប៉ុន្តែភូមិនេះ នៅតែរក្សាបានស្ទើរតែទាំងស្រុងនូវលក្ខណៈដើមនៃភូមិ វៀតណាម មួយជាមួយនឹងដើមជ្រៃ កំពង់ទឹក ទីធ្លាវិហារ ...។ 
ភ្ញៀវទេសចរបានគន់មើលដោយផ្ទាល់ភ្នែកដើមច័នជាបេតិកភណ្ឌនៅភូមិបុរាណ ភឿកទិច ដែលមានអាយុកាលជាង ៥០០ ឆ្នាំ

មកដល់ភូមិបុរាណ ភឿកទិច ភ្ញៀវទេសចរបានគន់មើលផ្ទះរឿងបរមបុរាណ ទស្សនាដើមច័នជាបេតិកភណ្ឌ ដែលមានអាយុកាលជាង ៥០០ ឆ្នាំ ចូលរួមសាកល្បងនឹងរបរធ្វើគ្រឿងកុលាលភាជន៍ប្រពៃណី បណ្តែតប្រទីប ជិះទូកលើទន្លេ អូឡូវ...។ 
ភ្ញៀវទេសចរទស្សនាផ្ទះរឿងបុរាណនៅភូមិបុរាណ ភឿកទិច
ភ្ញៀវទេសចរចូលរួមសាកល្បងនឹងរបរធ្វើគ្រឿងកុលាលភាជន៍ដោយផ្ទាល់ជាមួយនឹងអ្នកភូមិ

ភូមិបុរាណ ភឿកទិច ជាភូមិបុរាណទី ២ (បន្ទាប់ពីភូមិបុរាណ ឌឿងឡឹម របស់ ហាណូយ) ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេស ចរណ៍ទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិនៅឆ្នាំ ២០០៩៕
អត្ថបទនិងរូបថត៖ ហូកូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ