Chủ nhật, 19/01/2020, 17:27 GMT+7
រដូវពណ៌មាសនៅស្រុក មូកាងចាយ
20:29, 13/01/2020
ជារៀងរាល់ឆ្នាំ នាឱកាសខែ កញ្ញា ខែ តុលា វាលស្រែតាមជម្រាលភ្នំទាំងឡាយនៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ) បែរជាលេចឡើងប្រៀបដូចជាផ្ទាំងគំនូរមួយដ៏ស្អាតអស្ចារ្យ។
វាលស្រែតាមជម្រាលភ្នំ មូកាងចាយ ផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្តនិងវប្បធម៌នៃការតាំងទីលំនៅដ្ឋានរបស់ជនជាតិ ម៉ុង។
ស្រុក មូកាងចាយ មានវាលស្រែតាមជម្រាលភ្នំជាង ៥០០ ហិកតា ប្រមូលផ្តុំនៅបណ្តាឃុំ ឡាប៉ានតឹន ជេគូញ៉ា យេស៊ូភិញ
សម្លឹងមើលពីលើចុះ មូកាងចាយ ស្អាតដូចគំនូរមួយផ្ទាំង ផ្នត់អង្កាញ់ៗ ពណ៌បៃតង
ពណ៌លឿងទុំដ៏ទន់ល្មើយត្រសៀកៗ ដក់ទៅក្នុងដួងចិត្តនៃមនុស្សទាំងឡាយ
បាតដៃដ៏សង្វាតទាំងគូរបស់ជនជាតិ ម៉ុង ជាច្រើនជំនាន់បានបង្កើតឡើងនូវវាលស្រែតាមជម្រាលភ្នំលាតសន្ធឹងហាក់ដូចជាប៉ប៉្រះនឹងជើងមេឃនៅស្រុក មូកាងចាយ

រហូតមកដល់ពេលនេះ បងប្អូនជនជាតិនៅទីនេះនៅតែរក្សានិងអភិរក្សនូវទំនៀមទម្លាប់ ពិធីកិច្ចនិងជំនឿក្នុងការធ្វើលើជម្រាលភ្នំ។ ធម្មជាតិដ៏សែនមនោរម្យមនុស្សស្លូតត្រង់នឹងពាំនាំ មកនូវការសាកល្បងដ៏អស្ចារ្យនៅពេលភ្ញៀវទេសចរឈានជើងមកដល់ដែនដី នៃតំបន់ខ្ពស់នេះ៕
ផលិតដោយ៖  ង្វៀនហ្វាង - ដូទន់អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ