Chủ nhật, 29/03/2020, 0:45 GMT+7
សម្រស់ដ៏អស្ចារ្យនៃឧទ្យានភូគព្ភសាស្ដ្រ ដាក់ណុង
10:17, 31/01/2020
ឧទ្យានភូគព្ភសាស្ដ្រ ដាក់ណុង ទើបតែ បានបណ្តាញឧទ្យាន ភូគព្ភសាស្ដ្រសកលលោក (Global Geoparks Network) ជ្រើសតាំងស្នើឡើង អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃ អង្គការសហប្រជាជាតិ (UNESCO ) ពិនិត្យ ទទួលស្គាល់ជាឧទ្យានភូគព្ភ សាស្ដ្រសកល។ 
នេះជាដំណឹងល្អសម្រាប់បណ្ដាអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ ភ្ញៀវទេសចរដែលចូលចិត្តផ្សងព្រេង ចូលចិត្តសាកល្បងនឹងគ្រោះថ្នាក់ក៏ដូចជាប្រជាជននៅខេត្ត ដាក់ណុង គ្រប់រូប។
បឹង តាឌុង ឃុំ ដាក់សោម ស្រុក ដាក់ហ្កឺ - ឡង (ខេត្ត ដាក់ណុង) - រមណីយដ្ឋានត្រូវបានប្រៀបដូចជា "ឈូងសមុទ្រ ហាឡុង នៅលើខ្ពង់រាប"

ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង មានផ្ទៃក្រឡាជាង ៤.៧០០ គីឡូម៉ែត្រការ៉េ ស្មើនឹងជាង ២/៥ ផ្ទៃដីធម្មជាតិនៃខេត្ត ដាក់ណុង។ យោងតាមការវាយតម្លៃរបស់អ្នកវិទ្យាសាស្ត្រទាំងឡាយ ឧទ្យានភូគព្ភសាស្ដ្រ ដាក់ណុង ទាំងមូល បច្ចុប្បន្ន មានប្រមាណ ៦៥ ចំណុចបេតិកភណ្ឌ ចំណុចស្រាវជ្រាវទម្រង់ដីនិងទេសភាពសណ្ឋាន រួមមានប្រព័ន្ធបណ្តាមាត់ភ្នំភ្លើង ប្រព័ន្ធ គុហារភ្នំភ្លើង និងប្រព័ន្ធល្បាក់ទឹកធ្លាក់។
ល្បាក់ទឹកធ្លាក់ លៀងនុង នៅឃុំ ដាក់នៀ ទីរួមខេត្ត យ៉ាងៀ (ខេត្ត ដាក់ណុង)

ទន្ទឹមនឹងតម្លៃភូគព្ភសាស្ដ្រ នៅក្នុងតំបន់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង នៅមានលក្ខណៈដ៏ល្អឯកជាច្រើន ខាង វប្បធម៌ របស់ បងប្អូនជនជាតិដើមភាគតិចដូចជា ម៉្នុង ម៉ា និង អេដេ។ មកដល់ទីនេះ ភ្ញៀវទេសចរអាចស្លុងអារម្មណ៍ ទៅក្នុង បរិយាកាស នៃវប្បធម៌គងឃ្មោះ តីង្វៀន បរិយាកាសនៃការ ប្រជុំជីវភាពវប្បធម៌របស់ជនជាតិ ម៉្នុង - ជាជនជាតិដើម ដែល មានចំនួន ច្រើនជាងជនជាតិដទៃ ហើយរស់នៅយូរលង់បំផុតនៅ លើភូមិសាស្រ្តខេត្ត ដាក់ណុង ... ព្រមជាមួយ នឹង ពិធីបុណ្យ វប្បធម៌ គ្រឿង ភោជនាហារជាច្រើនរបស់បណ្ដាជនជាតិដើមភាគតិច៕
ហ៊ឹងធិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ