Chủ nhật, 18/08/2019, 6:24 GMT+7
ស្វែងយល់អំពីបឹង ឡាក់
10:17, 07/05/2019
ស្ថិតបណ្ដោ យតាមទីរួមស្រុក លៀនសឺន ស្រុក ឡាក់ (ខេត្ត ដា ក់ឡាក់) មានចម្ងាយពីទីក្រុង បួនម៉ាធួត ប្រមាណជាង ៥០ គីឡូម៉ែត្រ បឹង ឡាក់ គឺជាបឹងទឹកសាបធម្មជាតិធំបំផុតនៅតំបន់ តីង្វៀន ដោយមានផ្ទៃក្រឡារហូតដល់ជាង ៥០០ ហិកតា។
ត្រូវបានព័ទ្ធជុំវិញដោយជួរភ្នំខ្ពស់ៗ និងព្រៃធម្មជាតិទាំងឡាយ ដ៏ធំទូលាយ បឹង ឡាក់ ក៏ជាកន្លែងរក្សាទុកនូវរាល់តម្លៃវប្បធម៌ដ៏ ល្អឯករបស់ជនជាតិដើមភាគតិច ម៉្នុង។

មកជាមួយបឹង ឡាក់ ភ្ញៀវទេសចរបានសាកល្បងនឹងអារម្មណ៍ឃ្លីងឃ្លោងពេលអង្គុយលើខ្នងដំរីទាំងឡាយធ្វើដំណើរកម្សាន្តលើបឹង ឡាក់ ជិះទូកលុងដ៏បុរាណ បណ្ដែតលើផ្ទៃទឹកបឹងនិងស្លុងអារម្មណ៍ទៅក្នុងទិដ្ឋភាពដ៏លន្លង់លន្លោចនាអរុណ្ណោទ័យចែងចាំងរស្មីព្រាកៗ លើផ្ទៃទឹក។
ទិដ្ឋភាពសុខសាន្តត្រាណនៅបឹង ឡាក់
 
ភ្ញៀវទេសចរស្វែងយល់ពីរបៀបអូសសំណាញ់ចាប់ត្រីនៅលើបឹង ឡាក់
 
 
គួរអោយអស្ចារ្យមែននៅពេលដែលភ្ញៀវទេសចរបានសា កល្បងនឹងអារម្មណ៍
ឃ្លីងឃ្លោងនៅលើខ្នងដំរីធ្វើដំណើរកម្សាន្តលើបឹង ឡាក់កាសែតរូបភាព

ភ្ញៀវទេសចរអញ្ជើញមកបឹង ឡាក់ នៅបានវេញត្របាញ់ទៅ ក្នុងចង្វាក់នៃគងឃ្មោះ ស្រទន់អារម្មណ៍ទៅក្នុងជាតិ ស្រវឹងនៃស្រា អេកជាមួយនឹងបណ្ដា មុខម្ហូបប្រពៃណីដូចជា៖ ញាំត្រប់ល្វីងនឹង ត្រីបណ្ដូលអំពៅ ត្រីដំរី-ខ ត្រីរ៉ស់ហាលស្ងួត បាយក្រឡាន... របស់ជនជាតិ ម៉្នុង។ អ្វីៗ ទាំងអស់នៅទីនេះនឹងបន្សល់ ទុកក្នុងអារម្មណ៍ ភ្ញៀវទេសចរនូវមនោសញ្ចេតនា ក្ដីរំភើបមិនអាចបំភ្លេចបានពីបឹង ឡាក់ មួយប្រកបដោយភាពសុខសាន្តត្រាណនិងដ៏សែនមនោរម្យ៕
ទន់អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ