Chủ nhật, 29/03/2020, 0:18 GMT+7
ទិវាវប្បធម៌ ទេសចរណ៍ខេត្ត និញធន់ នៅ ហាណូយ
11:14, 15/01/2020
ថ្មី​ៗ​ ​នេះ​ ​ក្នុង​លំហ​វិថី​ថ្មើរជើង​នៅ​បរិវេណ​បឹង​ ​ហ៊ាន់​គៀម​ ​(​ហាណូយ​)​ ​បាន​ប្រព្រឹត្ត​ឡើង​នូវ​សកម្មភាព​ ​"​ទិវា​វប្បធម៌​ ​ទេសចរណ៍​ខេត្ត​ ​និញ​ធន់​ ​នៅ​ ​ហាណូយ​"​ ​ដែល​បាន​ចាត់តាំង​ឡើង​ក្រោម​កិច្ចសហការ​រវាង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ ​និញ​ធន់​ ​ជាមួយនឹង​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ ​ហាណូយ​។​ ​ព្រឹត្តិ​ការណ៍​សំដៅ​ឧទ្ទេសនាម​ ​ផ្សព្វផ្សាយ​និង​លើកតម្កើង​វប្បធម៌​ ​ទេសចរណ៍​ខេត្ត​ ​និញ​ធន់​ ​ជាមួយនឹង​ប្រជាជន​នៅ​រដ្ឋធានី​។​
សមាជិក​ការិយាល័យ​នយោបាយ​ ​លេខា​គណៈកម្មាធិការ​បក្ស​ក្រុង​ ​ហាណូយ​ ​ហ្វាង​ទ្រុង​ហាយ​ ​និង​ប្រតិភូ​ទាំងឡាយ​អញ្ជើញ​ទស្សនា​ស្តង់​ទំនិញ​ផលិតផល​ពិសេស​ដាច់ដោយឡែក​របស់​ខេត្ត​ ​និញ​ធន់​

ព្រឹត្តិ​ការណ៍​នេះ​បាន​ប្រព្រឹត្ត​ឡើង​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ ​គឺ​មាន​សកម្មភាព​វិសេសវិសាល​ជាច្រើន​ដូចជា​៖​ ​សម្តែង​សិល្បៈ​ ​ឧទ្ទេសនាម​ផលិតផល​ពិសេស​ប្រចាំ​តំបន់​របស់​ខេត្ត​ ​និញ​ធន់​.​.​.​។​ ​ប្រារព្ធ​ជាលើកដំបូង​នៅ​មជ្ឈមណ្ឌល​ ​ហាណូយ​ ​ប្រជាជន​រដ្ឋធានី​បាន​ទស្សនា​ ​របាំ​អប្សរា​ជាមួយនឹង​នាដកា​ជនជាតិ​ ​ចាម​ ​ដ៏​សមសួន​ ​បាន​បណ្តែត​អារម្មណ៍​ ​ទៅ​នឹង​សំឡេង​ ​ត្រែ​ ​សា​រ៉ា​ណាយ​ ​សំឡេង​ស្គរ​ ​ប៉ា​រ៉ា​នឹង​ ​គគ្រឹកគគ្រេង​។​ ​នៅ​ទីនេះ​ ​សិប្បករ​ទាំងឡាយ​បាន​ឧទ្ទេសនាម​អំពី​ឧបករណ៍​តន្ត្រី ​ស្គរ​ ​ហី្គ​ណាំង​ ​ស្គរ​ ​ប៉ា​រ៉ា​នឹង​ ​ត្រែ​ ​សា​រ៉ា​ណាយ​ ​ចាប៉ី​ ​កា​ញី​.​.​.​ ​និង​ណែនាំ​ភ្ញៀវ​ទេសចរ​ចូលរួម​រាំ​របាំ​ ​ចាម​ ​ដូចជា​៖​ ​ប៊ី​យែន​ ​ទៀ​អ៊ុង​ ​ប៉ាត្រាជាដើម​។​
ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ ​និញ​ធន់​ ​លឺ​វ​ស៊ន់​វិញ​ ​អោយ​ដឹង​ថា​៖​ ​"​ទិវា​ ​វប្បធម៌​ ​ទេសចរណ៍​ខេត្ត​ ​និញ​ធន់​ ​នៅ​ ​ហាណូយ​ ​សំដៅ​ឧទ្ទេសនាម​ ​ផ្សព្វផ្សាយ​និង​លើកតម្កើង​វប្បធម៌​ ​ទេសចរណ៍​ខេត្ត​ជាមួយនឹង​ប្រជាជន​នៅ​រដ្ឋធានី​ ​.​.​.​"​
 
ជាលើកដំបូង​នៅ​មជ្ឈមណ្ឌល​ ​ហាណូយ​ ​ប្រជាជន​រដ្ឋធានី​បាន​ទស្សនា​បណ្ដា​ក្បាច់​របាំ​ពិសេស​ដាច់ដោយឡែក​របស់​ជនជាតិ​ ​ចាម​
 
ផលិតផល​កុលាលភាជន៍​ ​បាវ​ទ្រុក​ ​ពោរពេញ​ដោយ​លក្ខណៈ​វប្បធម៌​ជនជាតិ​ ​ចាម​
 
"​ទិវា​វប្បធម៌​ ​ទេសចរណ៍​ខេត្ត​ ​និញ​ធន់​ ​នៅ​ ​ហាណូយ​"​ ​ត្រូវ​បាន​ចាត់ទុកជា​ឱកាស​ដើម្បី​តភ្ជាប់​រវាង​បណ្ដា​សហគ្រាស​ ​និញ​ធន់​ ​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​រៀប​ចំ​ធួ​រ​ទេសចរណ៍​ ​អាជីវកម្ម​ទេសចរណ៍​នៅ​ ​ហាណូយ​៕​
ថាញ់ដាត - ខាយហ្វាន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ