Thứ 3, 20/08/2019, 1:8 GMT+7
ផើ្តមអាជីពពីការដាំបន្លែពន្លកស្អាត
08:48, 07/08/2019
ជក់ចិត្តនឹងរបរកសិកម្មតាំងពីនៅតូច ស្រេកឃ្លានមានបំណងប្រាថ្នាក្លាយជាអ្នកមាននៅលើដែនដីស្រុកកំណើតរបស់ខ្លួន បងស្រី បួយធីថាញ់ហា នៅភូមិ បាំងសឺ ឃុំ និញសឺ ស្រុក ធឿងទិន (រដ្ឋធានី ហាណូយ) បានប្តេជ្ញាចិត្តកសាងកសិដ្ឋានបន្លែស្អាតមួយ។ 
ផ្តើមអាជីពពីឆ្នាំ ២០១៣ ជាមួយនឹងថ្នាលបន្លែពន្លកលើធ្នើរជាជាន់ៗ ឥឡូវនេះ បងស្រីជាម្ចាស់កម្មសិទ្ធិនៃមណ្ឌលផលិតបន្លែស្អាតមួយដែលមានទំហំ ១,២ ហិកតាអនុវត្តបច្ចេកវិទ្យាខ្ពស់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចហើយជាទម្រង់រូបភាពគំរូនៅលើភូមិសាស្រ្តនៃទីក្រុង ហាណូយ ផង។
បងស្រីបួយធីថាញ់ហាបានឧទ្ទេសនាមនឹងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយលោកស្រីង៉ូធីថាញ់ហាំងពីទម្រង់រូបភាពផលិតបន្លែ សុវត្ថិភាពរបស់សហករណ៍បន្លែថាញ់ហានៅភូមិបាំងសឺឃុំនិញសឺស្រុកធឿងទិន(ហាណូយ)

ត្រូវបានវាយតម្លៃថាជាទម្រង់រូបភាពផលិតកម្មដ៏មានប្រសិទ្ធភាពនៃទីក្រុង ហាណូយ អាស្រ័យដោយអនុវត្តបច្ចេកវិទ្យាទំនើបនិងវិទ្យាសាស្រ្ត សហករណ៍បន្លែ ថាញ់ហា បច្ចុប្បន្ន កំពុងដំណើរការប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តដោយដាក់ចំពួយបាញ់ទឹកទាំងអស់នៅនឹងមួយកន្លែង ប្រព័ន្ធឧបករណ៍តាមដានបប្រែបម្រួលទឹកភ្លៀងជំនួយដល់ការកែតម្រូវបរិមាណទឹកចាំបាច់អោយបន្លែ។
សហករណ៍បន្លែថាញ់ហាប្រមូលផលបន្លែពន្លកបន្លែស្អាតប្រមាណជា៦០តោនក្នុងមួយឆ្នាំផ្គត់ផ្គង់អោយទីផ្សារគឺជាង១៥០គីឡូក្រាមក្នុងមួយថ្ងៃ

ប្រការនេះជួយកាត់បន្ថយជាអតិបរមានូវកម្លាំងពលកម្មចំនួនកម្មករបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយសារបណ្ដាវិធីសាស្រ្តដាំដុះតាមវិទ្យាសាស្រ្តទើបទិន្ន ផលតែងធានាបាននៅកម្រិតខ្ពស់ជានិច្ច។​ 
ទម្រង់រូបភាពផលិតបន្លែពន្លកស្អាតរបស់បងស្រី បួយ ធីថាញ់ហាបានបើកចេញនូវទិសដៅប្រកបដោយ
ប្រសិទ្ធភាពអោយផលិតកម្មកសិកម្មទំហំតូចប៉ុន្តែផ្ដល់
ប្រសិទ្ធភាពខ្ពស់នៅជាយក្រុង

បច្ចុប្បន្ន សហករណ៍បន្លែ ថាញ់ហា ប្រមូលផលប្រមាណជា ៦០ តោនក្នុងមួយឆ្នាំ បរិមាណផលផ្គត់ផ្គង់អោយទីផ្សារគឺជាង ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ។ ផលិតផលបន្លែពន្លក បន្លែស្អាតរបស់សហករណ៍បន្លែ ថាញ់ហា មានវត្តមានក្នុងផ្សារទំនើបនិងហាងលក់បន្លែស្អាតជាច្រើននៅលើភូមិសាស្រ្តទីក្រុង ហាណូយ ៕
ថាញ់ទ្វៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ