Chủ nhật, 29/03/2020, 10:23 GMT+7
របរកុលាលភាជន៍ប្រពៃណីនៅភូមិបុរាណ បាតត្រាង
14:38, 25/02/2020
ភូមិកុលាលភាជន៍បុរាណ បាតត្រាង ស្ថិតនៅត្រើយខាងឆ្វេងនៃទន្លេ ហុង ចំណុះស្រុក យ៉ាឡឹម (រដ្ឋធានី ហាណូយ) ចម្ងាយពីមជ្ឈមណ្ឌលទីក្រុងជាង ១០ គីឡូម៉ែត្រនាប៉ែកអាគ្នេយ៍។ ភូមិរបរនេះ បានកកើតឡើងក្នុងរជ្ជកាលរាជវង្ស លី (១០១០ - ១២២៥) ឆ្លងកាត់ប្រព្រឹត្ដការណ៍ជាច្រើន ផ្លាស់ប្តូរ ជួនសាន្តត្រាណ ជួនវឹកវរជាមួយអំឡុងកាលនៃពេលវេលា ក៏ប៉ុន្តែឈ្មោះ បាតត្រាង នៅតែឋិតថេរនិងអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
ផលិតផលកុលាលភាជន៍ បាតត្រាង ត្រូវបានវាយតម្លៃខ្ពស់អំពីគុណភាពនិងគំរូម៉ូដែល។ ដោយមានក្រុមប្រភេទដ៏សម្បូរ បែបដូចជាកុលាលភាជន៍គ្រឿងប្រើប្រាស់ក្នុងគ្រួសារ គ្រឿងសម្រាប់គោរពបូជា គ្រឿងកុលាលភាជន៍វិចិត្រសិល្បៈ គ្រឿង កុលាលភាជន៍ក្នុងសំណង់និងកុលាលភាជន៍តែងលម្អ ផលិតផលកុលាល ភាជន៍ បាតត្រាង មានវត្តមាននៅ គ្រប់តំបន់ ភូមិភាគក្នុងទូទាំងប្រទេស និងច្រើនកន្លែងនៅលើពិភពលោក។
ស្តង់ទំនិញឧទ្ទេសនាមបណ្តាផលិតផលកុលាលភាជន៍វិចិត្រសិល្បៈនៅភូមិបុរាណ បាតត្រាង

ភ្ញៀវទេសចរអញ្ជើញមកដល់ បាតត្រាង នឹងបានសាកល្បងប្រឡូកក្នុងបណ្តាសកម្មភាព ដូចជាសូន គូរ បង្កើតរូបរាងផលិតផលកុលាលភាជន៍ បាតត្រាង

ដំណាក់កាលបង្កើតក្បាច់រចនាអោយផលិតផលកុលាលភាជន៍
 
ភូមិកុលាលភាជន៍បុរាណ បាតត្រាង មិនត្រឹមតែជាកន្លែងបង្កើតឡើងនូវពាណិជ្ជសញ្ញាផលិតផលជាលក្ខណៈជាតិ រួម ចំណែកថែរក្សាតម្លៃវប្បធម៌របស់រដ្ឋធានីប៉ុណ្ណោះទេ នៅទាំងជាទីតាំងមួយក្នុងចំណោមទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះរបស់ ហាណូយ ផងដែរ៕
លឺវត្រុងដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ