Thứ 4, 13/11/2019, 13:32 GMT+7
ហាណូយ ជំរុញខ្សែសង្វាក់តំណភ្ជាប់ក្នុងការលក់កសិផល
14:13, 01/11/2019

សំដៅផ្គត់ផ្គង់ផលិតផលកសិកម្មស្អាតអោយអតិថិជនហាណូយ បានជំរុញខ្លាំងក្លាតំណភ្ជាប់បណ្តាសិប្បកម្មសហគ្រាសផលិតកម្ម ធ្វើអាជីវកម្មកសិផលមានប្រភពច្បាស់លាស់និងមានសុវត្ថិភាព។

ហាណូយសហការជាមួយនឹងបណ្ដាខេត្តទីក្រុងបង្កើតបានខ្សែសង្វាក់បន្លែនិងសាច់សុវត្ថិភាពចំនួន៧២៧។
ការដាក់តាំងបង្ហាញ ឧទ្ទេសនាមផលិតផលបន្លែ សាច់ កសិផលសុវត្ថិភាពនៅ ហាណូយ

ខ្សែសង្វាក់តំណភ្ជាប់ទាំងនេះបានទាក់ទាញការចូលរួមពីសហគ្រាសសហករណ៍និងគ្រួសារកសិករជាច្រើន។ ដោយឡែកនៅហាណូយ បន្តរក្សានិងអភិវឌ្ឍខ្សែសង្វាក់តំណភ្ជាប់ចំនួន១៣៥ចាប់តាំងពីការផលិតរហូតដល់ការលក់ផលិតផលក្នុងនោះមាន៥៦ខ្សែសង្វាក់ផលិតផលមានប្រភពពីសត្វនិង៧៩ខ្សែសង្វាក់ផលិតផលមានប្រភពពីរុក្ខជាតិ។
ហាណូយ ជំរុញខ្លាំងក្លាសកម្មភាពជំរុញពាណិជ្ជកម្ម តំណភ្ជាប់ផលិតកម្មជាមួយនឹងទីក្រុង ហាយផុង រួមចំណែកក្នុងការលក់ចេញនូវកសិផល រុក្ខផលនិងជលផលសុវត្ថិភាព
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោក ង្វៀនវ៉ាន់ស៊ឺវ ចាត់ទុកថា ទីក្រុង ហាណូយ បន្តរក្សាបាននូវបណ្តាខ្សែសង្វាក់ផ្គត់ផ្គង់ ធានាបរិមាណផលស្បៀង គ្រឿងអាហារលក់ចេញអោយអតិថិជននៅរដ្ឋធានីនោះគឺអាស្រ័យដោយការខំប្រឹងប្រែងយ៉ាងសកម្មរបស់បណ្ដាអង្គការ សហគ្រាសនិងសហករណ៍ជាច្រើន
កសិដ្ឋាន ហ្វាវៀន នៅឃុំ អៀនប៊ិញ ស្រុក ថាច់ថឹត ក្នុងមួយឆ្នាំៗ ផ្គត់ផ្គង់ជ្រូកពូជអោយទីផ្សារជិត ១០.០០០ ក្បាលនិងសាច់ជ្រូកគុណភាពខ្ពស់រាប់ពាន់តោន
ផលិតកម្មផ្សិតនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនាំចេញនិងនាំចូល Kinoko ថាញ់កៅ មិនត្រឹមតែបង្កើតផ្សិតស្អាត មានតម្លៃអាហារូបត្ថម្ភខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនប្រាក់ចំណូលអោយមាមីងកសិករដែលរស់នៅក្នុងឃុំ ដុកទិន ស្រុក មីឌឹក (ហាណូយ) ទៀតផង

ហាណូយ ចង្អុលបង្ហាញនិងណែនាំអោយបណ្ដាមន្ទីរ ផ្នែក សហគ្រាស ផលិតកម្ម ចែកចាយអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជួយជំរុញពាណិជ្ជកម្ម តំណភ្ជាប់ផលិតកម្ម ការលក់ផលិតផល ចាត់តាំងតំណភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការទំនិញរវាងបណ្ដាសហគ្រាស ផ្សារទំនើប ខ្សែសង្វាក់គ្រឿងអាហារជាមួយនឹងបណ្ដា សហករណ៍ ក្រុមគ្រួសារផលិតកម្ម តាមរយៈនោះម្ចាស់ការ បានពីបរិមាណផលនិងទីផ្សារលក់ចេញ៕
អត្ថបទនិងរូបថត៖  ថាញ់ទ្វៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖