Thứ 4, 20/03/2019, 9:50 GMT+7
ហាណូយ នាំមុខទូទាំងប្រទេសអំពីការកសាងជនបទថ្មី
09:18, 27/12/2018
ថ្មីៗ នេះ គណៈកម្មការបញ្ជាដឹកនាំកម្មវិធី 02-CT r/TU នៃគណៈកម្មាធិការបក្សទីក្រុង ហាណូយ ស្តីពី "ការអភិវឌ្ឍកសិកម្ម កសាងជនបទថ្មី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករដំណាក់កាលឆ្នាំ ២០១៦ - ២០២០" បានចាត់តាំងអង្គប្រជុំបូកសរុបជាបឋមការងារពាក់កណ្តាលអាណត្តិ។ 
អនុលេខាអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សទីក្រុង ហាណូយ ប្រធានគណៈកម្មការបញ្ជាដឹកនាំកម្មវិធី 02-CT r/TU លោកស្រី ង៉ូធីថាញ់ហាំង អញ្ជើញជាអធិបតីក្នុងអង្គប្រជុំ។
កម្មវិធី 02-CT r/TU របស់គណៈកម្មាធិការបក្សក្រុង ហាណូយបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកដាំចម្ការតែនៅឃុំ ហ្វាថាច់ ស្រុក ក្វឹកអ្វាយ

ក្រោយពាក់កណ្តាលអាណត្តិ ហាណូយ បន្តទទួលបានលទ្ធផលគួរចាប់អារម្មណ៍ជាច្រើន។ ជាមួយនឹងការណ៍ដែលមាន ៤ ស្រុក៖ ដានភឿង ដុងអាញ់ ថាញ់ទ្រី និង ហ្វាយឌឹក តូ្រវបានលោកនាយករដ្ឋមន្តី្រនៃរដ្ឋាភិបាល ទទួលស្គាល់ជា "ស្រុកសម្រេចស្តង់ដារជនបទថ្មី" ហាណូយ គឺជាមូលដ្ឋានមានចំនួនស្រុកសម្រេចស្តង់ដារច្រើន បំផុតក្នុងទូទាំងប្រទេស។
ហាណូយ បន្តការជម្រុញខ្លាំងយន្តូបនីយកម្មទៅក្នុងការផលិតកសិកម្ម
 
ទន្ទឹមនឹងនោះ មាន ២៩៤/៣៨៦ ឃុំលើភូមិសាស្ត្រទីកុ្រងក៏បានសម្រេចទីដៅជនបទថ្មី - តួលេខនេះម្ដងទៀតបាននាំ ហាណូយ ឲ្យមានចំណាត់ថ្នាក់នាំមុខក្នុង ទូទាំងប្រទេសអំពីចំនួនឃុំសម្រេចបានស្តង់ដារ។
ក្រោយពាក់កណ្តាលអាណត្តិអនុវត្តកម្មវិធីលេខ 02-CT r/TU ដំណាក់កាលឆ្នាំ ២០១៦ - ២០២០ ហាណូយ គឺជាមូលដ្ឋានដែលមានចំនួនស្រុកសម្រេចស្តង់ដារជនបទថ្មី
ច្រើនបំផុតក្នុងទូទាំងប្រទេស
អនុលេខា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ហាណូយ លោកស្រី ង៉ូធី
ថាញ់ហាំង អញ្ជើញទស្សនាស្តង់ដាក់តាំងកសិផលពិសេសដាច់ដោយឡែក
របស់បណ្តាស្រុក ទីរួមខេត្ត
អនុលេខា អចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សទីកុ្រង ហាណូយ លោកសី្រ ងូ៉ធីថាញ់ហាំង អញ្ជើញទស្សនាទម្រង់រូបភាពដាំបន្លែតាមបែបវារីវប្បកម្មនៅមណ្ឌលអេកូឡូស៊ីកសិកម្មបច្ចេកវិទ្យាខ្ពស់នៅជ្រលងភំ្ន ងុ៉កលិញ ឃុំ ទៀនស៊ន់ស្រុក ថាច់ថឹត

ផ្នែកកសិកម្ម ហាណូយ អភិវឌ្ឍន៍បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជនបទ។ មកទល់សព្វថ្ងៃ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនជនបទ ហា ណូយ ក្នុងមួយឆ្នាំសម្រេចបានជាង ៣៨ លានដុងក្នុងមនុស្សម្នាក់។អត្រាគ្រួសារក្រីក្រថ្មីតាម ស្តង់ដារក្រពហុវិស័យបានថយចុះនៅតិចជាង ២,៥%...៕
គ្វិញង៉ឹន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ