Chủ nhật, 15/09/2019, 17:22 GMT+7
ហាណូយ ម្ចាស់ការទប់ស្កាត់និងលុបបំបាត់ ជំងឺប៉េសជ្រូកអា្រហិ្វក
14:36, 17/06/2019
ថ្មីៗ កន្លងទៅក្នុងអង្គប្រជុំបូកសរុបជាបឋមការងារកសាងជនបទថ្មីត្រីមាសទី ១ ឆ្នាំ ២០១៩ លោកស្រី ង៉ូធីថាញ់ហាំង អនុលេខាអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សកុ្រង ហាណូយ បានបញ្ជាក់ច្បាស់ការប្តេជ្ញាចិត្តរបស់ ហាណូយ កុ្នងការទប់ទល់និងរុញច្រានជំងឺបេស៉ជ្រូកអា្រហ្វិក បង្កឱ្យមានការខាតបង់ចំពោះអ្នកចិញ្ចឹម។
តាមរយៈនោះលោកស្រី ង៉ូធីថាញ់ហាំង សំណូមពររាល់អង្គភាពមិន ត្រូវធ្វេសប្រហែសនឹងជំងឺ បេ៉សជូ្រកអា្រហិ្វក ចាំបាច់មានវិធានការឃោសនា ឧបត្ថម្ភលើកទឹកចិត្តការអភិវឌ្ឍសត្វចិញ្ចឹមឆ្ងាយពីតំបន់លំនៅ ឋានប្រជានិករ។
លោកស្រី ង៉ូធីថាញ់ហាំង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ហាណូយ
បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់ ហាណូយ ក្នុងការទប់ទល់និង
រុញច្រានជំងឺប៉េសជ្រូកអា្រហ្វិកនៅក្នុងអង្គប្រជុំបូកសរុបជាបឋមការងារ
កសាងជនបទថ្មីត្រីមាសទី ១ ឆ្នាំ ២០១៩

គិតដល់ដើមខែ មេសា ឆ្នាំ ២០១៩ ជំងឺប៉េសជ្រូកអា្រហ្វិកបានកើតមានឡើងវត្តមាននៅ ១១ ខណ្ឌ ស្រុករបស់ ហាណូយ រួមមាន៖ យ៉ាឡឹម ក្វឹកអ្វាយដុងអាញ់ សុខស៊ឺន ហ្វាងម៉ាយ ភូស្វៀន ធឿងទិន ជឿងមី ថាច់ថឹតថាញ់ទ្រី ហ្វាយឌឹក។ 
បាញ់ថ្នាំបង្ការ ទប់ស្កាត់នឹងជំងឺប៉េសជ្រូកអា្រហ្វិកនៅ
ស្រុក ក្វឹកអ្វាយ (ហាណូយ)

ការដឹកជញ្ជូនជ្រូកមានជំងឺទៅកប់កម្ទិចចោលនៅគ្រួសារលោក ង្វៀនវ៉ាន់ណា
នៅភូមិ ង៉ាមីហាឃុំ ថាញ់ម៉ាយ ស្រុក ថាញ់អ្វាយ

ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ហាណូយ បានបញ្ជានិងណែនាំបណ្តាមូលដ្ឋានដំណើរការការងារបង្ការទប់ស្កាត់ជំងឺ សហការជាមួយនឹងប ណ្តាគណៈកម្មការផែក្ន នៃទីកុ្រងនិងអាជ្ញាធរមូលដ្ឋានទាំងឡាយ ពង្រឹងការត្រួតពិនិត្យ ក្រើនរំលឹកនិងណែនាំពីការបង្ការទប់ស្កាត់ជំងឺប៉េសជ្រូកអា្រហ្វិក ទន្ទឹមនឹងនោះ សហការជាមួយនឹងស្ថាប័នសារ គមនាគមន៍ផ្សាយព័ត៌មានជាប្រចាំ ទាន់ពេលវេលានូវគោលការណ៍គោលនយោបាយ របស់រដ្ឋ ការប្រែប្រួលស្ថានភាពរោគរាត ត្បាតជំងឺ...៕
ក្វិញង៉ឹន - ទ្រុងស៊ន់ - វូស៊ិញ - ផានឌឹក

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ