Thứ 3, 26/03/2019, 14:58 GMT+7
ហាណូយ អភិវឌ្ឍន៍ការចិញ្ចឹមសត្វតាមទិសដៅស្ថិរភាព
08:50, 15/02/2019
ហាណូយ គឺជាមូលដ្ឋានដែលមានហ្វូងសត្វស្រុក បក្សីស្រុកសរុបទាំងអស់ស្ថិតក្នុងក្រុមនាំមុខគេនៃទូទាំងប្រទេស។ បច្ចុប្បន្ន ហាណូយ មានហ្វូងគោសរុបជាង ១២៩.៥០០ ក្បាល ហ្វូងក្របីជាង ២៥.០០០ ក្បាល ហ្វូងជ្រូកជាង ១,៨ លានក្បាល ហ្វូងបក្សីស្រុកគ្រប់ប្រភេទប្រមាណជា ៣០ លានក្បាល។
ហាណូយ បានកកើតនិងអភិវឌ្ឍន៍តំបន់ចិញ្ចឹមសត្វប្រមូលផ្តុំនៅ ១៥ តំបន់រួមមាន៖ តំបន់ចិញ្ចឹមគោយកទឹកដោះចំនួន ២ នៅបណ្ដាស្រុក៖ បាវី យ៉ាឡឹម តំបន់ចិញ្ចឹមជ្រូកចំនួន ៤ នៅទីរួមខេត្ត សឺនតី បណ្ដាស្រុក៖ អ៊ឹងហ្វា ថាច់ថឹត ថាញ់អ្វាយ និងតំបន់ចិញ្ចឹមបក្សីស្រុកចំនួន ៩ នៅបណ្តាស្រុក ទីរួមខេត្ត៖ បាវី សឺនតី ជឿងមី ក្វឹកអ្វាយ ដុងអាញ់ អ៊ឹងហ្វា ភូស្វៀន ថាញ់អ្វាយ និង សុកសឺន។
លេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយ លោកហ្វាងទ្រុងហាយ អញ្ជើញទស្សនាទម្រង់រូបភាពចិញ្ចឹមគោ BBB របស់គ្រួសារលោក វូគីមទ្វៀន នៅឃុំ ធន់មី ស្រុក បាវី

ហាណូយ នឹងបន្តវិនិយោគដើម្បីលើកកម្ពស់គុណភាពគ្រប់គ្រងសត្តឃាតសត្វស្រុក បក្សីស្រុកនៅលើភូមិសាស្រ្តរដ្ឋធានី

ផ្នែកចិញ្ចឹមសត្វនៃរដ្ឋធានីអភិវឌ្ឍតាមទិសដៅស្ថិរភាព ខ្លាំងទាំងខាង បរិមាណនិងទាំងខាងគុណភាព សន្ទភាពនៃការចិញ្ចឹមសត្វគឺជាង ៥០% នៃតម្លៃសរុបផលិតកម្មកសិកម្ម។ ដើម្បីឆ្លើយតបនឹងតម្រូវការអំពីបរិមាណ គុណភាព ចាប់ពីឆ្នាំ ២០១១ ហាណូយ បានកំណត់ទិសដៅអភិវឌ្ឍការចិញ្ចឹមសត្វតាមតំបន់ ឃុំគោលដៅនិងចិញ្ចឹមសត្វទ្រង់ទ្រាយធំនៅក្រៅតំបន់ប្រជានិករ។
 
ហាណូយ បានកកើតនិងអភិវឌ្ឍន៍តំបន់ចិញ្ចឹមជ្រូកចំនួន ៤ នៅទីរួមខេត្តសឺនតី បណ្តាស្រុក៖ អ៊ឹងអ្វា ថាច់ថឹត ថាញ់អ្វាយ ជាមួយចំនួនជិត ២០០.០០០ ក្បាល

ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់។ តម្លៃផលិតផចិញ្ចឹមសត្វអនុវត្តបច្ចេកវិទ្យាខ្ពស់សរុបទាំងអស់សម្រេចបានជាង ៣០% នៃតម្លៃផលិតផលចិញ្ចឹមសត្វ

បន្ទាប់ពីពេលមានគោលការណ៍ ហាណូយ បានដាក់ចេញសារាចរដឹកនាំជាច្រើន កំណត់ទិសដៅ ស៊ីជម្រៅនិងទូលំទូលាយជាងទៀតអំពីការរៀបចំ រចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ៕
ហ្វាងថាំង - ទូគ្វិញ - វ៉ូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ