Thứ 3, 10/12/2019, 19:37 GMT+7
ហាណូយ ឧបត្ថម្ភគោបន្តពូជដល់ក្រុមគ្រួសារក្រីក្រទាំងឡាយនៅបណ្ដាឃុំតំបន់ភ្នំ
11:31, 22/10/2019
រយៈពេល ៣ ឆ្នាំជិតៗ នេះ មជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ បានដំណើរការអនុវត្តទម្រង់រូបភាពចិញ្ចឹមគោបន្តពូជឧបត្ថម្ភដល់បណ្ដាគ្រួសារក្រីក្រ គ្រួសារបងប្អូនជនជាតិនៅមានការលំបាកលំបិននៅបណ្ដាឃុំតំបន់ភ្នំ។
លោកស្រី វូធីហឿង នាយកមជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ បានឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំ ២០១៧ និង ២០១៨ មជ្ឈមណ្ឌលបានដំណើរការទម្រង់រូបភាពចិញ្ចឹមគោបន្តពូជដោយទ្រង់ទ្រាយ ១៧០ ក្បាល (មួយគ្រួសារគោ ១ ក្បាល) លើភូមិសាស្ត្របណ្តាស្រុក៖ បាវី មីឌឹក ថាច់ថឹត យ៉ាឡឹម សុកសឺន និង ក្វឹកអ្វាយ។ 
នៅឆ្នាំ ២០១៩ មជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ ដំណើរការទម្រង់រូបភាពចិញ្ចឹមគោបន្តពូជឧបត្ថម្ភបណ្តាក្រុមគ្រួសារក្រីក្រ គ្រួសារបងប្អូនជនជាតិនៅមានការលំបាកលំបិនដោយទ្រង់ទ្រាយ ៨០ ក្បាលនៅ ៥ ឃុំតំបន់ភ្នំចំណុះស្រុក ៣ គឺ៖ ថាច់ថឹត បាវី មីឌឹក

នៅឆ្នាំ ២០១៩ មជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ បន្តដំណើរការទម្រង់រូបភាពដោយទ្រង់ទ្រាយ ៨០ ក្បាលនៅ ៥ ឃុំតំបន់ភ្នំចំណុះស្រុក ៣ គឺ៖ ថាច់ថឹត បាវី និង មីឌឹក។
ក្នុងពិធីប្រគល់ជូនគោបន្តពូជឆ្នាំ ២០១៩ នៅស្រុក មីឌឹក ក្រៅពីការឧបត្ថម្ភក្នុងទម្រង់រូបភាពនៃមជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ ស្រុក មីឌឹក និងក្រុមហ៊ុនភាគហ៊ុនពូជសត្វស្រុក ហាណូយ នៅទាំងឧបត្ថម្ភថវិកាអោយគ្រួសារនីមួយៗ ចំនួន ៤ លានដុងទៀតផង

នាយករងនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហាណូយ លោក ង្វៀនស៊ន់ដាយ ចាត់ទុកថាទម្រង់រូបភាពមិនត្រឹមតែជួយដល់គ្រួសារក្រីក្រទាំងឡាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្មដល់ការកាត់បន្ថយភាពក្រីក្ររបស់ទីក្រុងផងដែរ
រយៈពេល ៣ ឆ្នាំកន្លងទៅនេះ ទម្រង់រូបភាពចិញ្ចឹមគោបន្តពូជបានជួយគ្រួសារជាច្រើនឱ្យរួចផុតពីភាពក្រីក្រ

ក្រោយរយៈពេល ៣ ឆ្នាំដំណើរការ ទម្រង់រូបភាពចិញ្ចឹមគោបន្តពូជនៃមជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់មានអត្ថន័យដ៏ធំក្នុងការកែលម្អជីវភាពរស់នៅរបស់បណ្ដាក្រុមគ្រួសារក្រីក្រនិងបងប្អូនជនជាតិនៅមានការលំបាកលំបិននៅឃុំតំបន់ភ្នំនានា៕
អត្ថបទនិងរូបថត៖  ទ្រុងស៊ន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ