Thứ 6, 15/11/2019, 1:46 GMT+7
ចំណុចភ្លឺនែការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសក្នុងទូទាំងប្រទេស
14:51, 24/04/2019
ក្រោយអំឡុងព្រល ៣០ ឆ្នាំទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកដល់សព្វថ្ងៃ ទីក្រុង ហូជីមិញ នៅតែជាមូលដា្ឋននាំមុខក្នុងទូទាំងប្រទេសដោយមានគម្រងប្រមាណជា ៧.៥០០ ត្រូវបានផ្តល់អជ្ញាប័ណ្ណ  ទុនវិនិយោគសរុបសម្រចបាន ៤៤,៥ ពាន់លានដុល្លាអាមេរិក ដោយ ឡែកតែឆ្នាំ  ២០១៨ សម្រចបាន ៧,០៧ ពាន់លានដុលា្លរ អាមេរិក  ស្មើនឹងអត្រា ២២% នៃទុន FDI សរុបទូទាំងប្រទ្រស។

តាមការវាយតម្លៃរបស់វិនិយោគិនបរទេស ទន្ទឹមនឹងទីតាំងជា មជ្ឈមណ្ឌលសេដ្ឋកិច្ច - វិទ្យាសាស្ត្រ - បច្ចេកទេស ភ្នាក់ងារតំណភា្ជប់បណា្តអាជីវកម្មក្នុងតំបន់ បរិយាកាសវិនិយោគរបស់ទីក្រុង ហូជីមិញ  បានកែលម្អអត់ឈប់ឈរ។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Nidec tosok​ វៀតណាម របស់វិនិយោគិន ជប៉ុន បច្ចុប្បន្នកំពុងធ្វើសកម្មភាព ផលិតបណ្តាសម្ភារៈគ្រឿងយន្តនៅ មណ្ឌលឧស្សាហកម្មផលិតនិងនាំចេញ តឹនធន់។ រូបថត៖ យ័ញឡាម

បណា្តគោលនយោបាយអំពីពន្ធដារ គយ  ទម្រង់បែបបទរដ្ឋបាល... មានការកែលម្អតាមទិសដៅវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃសំ ដៅបង្កបរិយាកាសងាយស្រួលអោយអាជីវកម្ម។ 
ស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលអង្គធាតុពាក់កណ្តាលចម្លងអគ្គិសនី ( IC) លទ្ធផលនៃការសហការផ្ទេរបច្ចេកវិទ្យានៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុហូជីមិញ។ រូបថត៖ ទៀនលត់
ទិដ្ឋភាពរួមនៃមណ្ឌលឧស្សាហកម្មផលិតនិងនាំចេញ តឹនធន់(ទីក្រុហូជីមិញ)។ រូបថត៖ ក្វាងញ៉ឹត

ដើម្បីជម្រុញខ្លាំងកា្លការទាក់ទាញ FDI ទីក្រុង ហូជីមិញ នឹងបន្តការធ្វើអោយមានលំនឹង ឯកភាពនូវបណា្តយន្តការ គោលនយោបាយស្តីពីការវិនិយោគ កែលម្អបរិយាកាសធ្វើអាជីវកម្ម ព្រមជាមួយនោះជម្រុញ ពន្លឿនការអញ្ជើញវិនិយោគទៅលើគម្រងសំខាន់ៗ និងបណា្តវិស័យ សេវាកម្មអាទិភាព...៕
ធូហឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖