Thứ 3, 15/10/2019, 20:19 GMT+7
ដូរសម្រាមយកអំណោយ លើកទឹកចិត្តប្រជាជនអោយបែងចែកប្រភេទសម្រាម
09:50, 13/02/2019
ចាប់ពីឆ្នាំ ២០១៤ ទម្រង់រូបភាពដូរសម្រាមយកអំណោយសំដៅលើកទឹកចិត្តប្រជាជនអោយបែងចែកប្រភេទសម្រាមនៅនឹងដើមប្រភពត្រូវបានអនុវត្តជាប្រចាំនៅទីក្រុង ហូជីមិញ។
វិថី ដុកឡឹប ចំណុះសង្កាត់ តឹនថាញ់ ខណ្ឌ តឹនភូ បច្ចុប្បន្នជាខ្សែ ផ្លូវគំរូស្តីពីការបែងចែកប្រភេទសម្រាមនៅនឹងដើមប្រភពដោយមានប្រជាជនជាង ៤.០០០ ក្រុមគ្រួសារចូលរួមទម្រង់រូបភាពនេះ។ ក្រុមគ្រួសារនីមួយៗ មានថង់ដោយឡែកសម្រាបដា់ ក់សម្រាមកែច្នៃឡើងវិញក្នុងរយៈពេល ១ សប្តាហ៍។ 
បុគ្គលិកក្រុមហ៊ុនសេវា កម្មផលប្រយោជន៍សាធារណៈខណ្ឌ ១ អនុវត្តការប្រមូលសម្រាមដែលបានបែងចែកប្រភេទនៅនឹងដើមប្រភព
ប្រភេទសម្រាមកែច្នៃឡើងវិញត្រូវបានក្រុមអនាម័យប្រមូលនិងដឹកជញ្ជូន
មកកន្លែងប្រមូលផ្ដុំ
បុគ្គលិកខាងអនាម័យប្រមូលសម្រាមនៅតាមក្រុមគ្រួសារប្រជាជន

ដល់ចុងសប្តាហ៍ បុគ្គលិកក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតបរិស្ថានទីក្រុងនៃទីក្រុង ហូជីមិញ មកប្រមូលសម្រាម កែច្នៃឡើងវិញ រួចយកទៅផ្គត់ផ្គង់អោយបណ្តាសហគ្រាសជំនាញខាងប្រើប្រាស់វត្ថុធាតុដើមជាសម្រាម កែច្នៃឡើងវិញ។ ប្រាក់ចំណូលបានមកពីការលក់សម្រាមកែច្នៃឡើងវិញត្រូវបានក្រុមហ៊ុន ដូរទៅជាអំណោយ ឬប័ណ្ណទិញទំនិញក្នុងផ្សារទំនើបហើយផ្ញើមកអោយប្រជាជនវិញ។

គោលដៅរបស់កម្មវិធីបែងចែកប្រភេទសម្រាមនៅនឹងដើមប្រភពរបស់ទីក្រុង ហូជីមិញ គឺដល់ឆ្នាំ ២០២០ កម្មវិធីនឹងដាក់អោយដំណើរការដោយព្រមៗ គ្នានៅ ២៤ ខណ្ឌស្រុកលើភូមិសាស្ត្រទីក្រុង ផ្តល់លក្ខខណ្ឌងាយស្រួលអោយការកែច្នៃសម្រាម ឡើងវិញ កាត់បន្ថយស្ថានភាពការកប់កាកសំណល់ប្រើប្រាស់រឹង៕
ស៊ន់យឺ - ថាញ់វូ - សាភៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖