Thứ 3, 22/10/2019, 10:14 GMT+7
ទីក្រុង​ ​ហូជីមិញ​ ​សាង​ចេញ​ជារូបរាង​ច្បាស់លាស់​ទីក្រុង​ឆ្លាតវៃ​ជា​ជំ​ហាន​ៗ
15:22, 16/09/2019
គម្រោង "កសាងទីក្រុង ហូជីមិញ ក្លាយទៅជាទីក្រុងឆ្លាតវៃដំណាក់កាល ២០១៧ - ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០២៥" បច្ចុប្បន្ន កំពុងបានទីក្រុងរួសរាន់ដំណើរការជាមួយទិសដៅកកើតតំបន់ទីក្រុងឆ្លាតវៃស្ថិតនៅច្រកចេញចូលនៃទីក្រុង។
គម្រោង​ផ្តោត​ជា​សំខាន់​ទៅលើ​ការសាងសង់​មជ្ឈមណ្ឌល​ចំនួន​ ​៤​ ​រួមមាន​៖​ ​ឃំ្លាង​ទិន្ន​ន័យ​បើ្រ​ប្រាស់​រួម​និង​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ទិន្នន័យ​ចំហរ​ ​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​ទីក្រុង​ឆ្លាតវៃ​ ​មជ្ឈមណ្ឌល​ពណ៌នា​និង​ព្យាករណ៍​សេដ្ឋកិច្ច​ ​-​ ​សង្គម​ ​មជ្ឈមណ្ឌល​សុវត្ថិភាព​ព័ត៌មាន​។​ 
មជ្ឈមណ្ឌល​តាមដាន​និង​បញ្ជា​ណែនាំ​ចរាចរណ៍​ទីក្រុង​ ​ហូជីមិញ​ ​បាន​បូក​បញ្ចូល​ប្រព័ន្ធ​តាមដាន​ ​រាប់​ចំនួន​យានយន្ត​នៃ​លំហូរ​ចរាចរណ៍​ ​ដោះស្រាយ​រាល់​ឧបទ្ទវហេតុ​ចរាចរណ៍​ ​ធានា​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​សាស្រ្ត​ទីក្រុង​

ឃ្លាំងទិន្នន័យប្រើប្រាស់រួមនៃទីក្រុង (ដំណាក់កាលទី ១) បច្ចុប្បន្នកំពុងដំណើរ ការនៅមជ្ឈមណ្ឌលផ្នែកទន់ ក្វាងទ្រុង លើមូលដ្ឋានបូកបញ្ចូលរាល់ទិន្នន័យដែលមានស្រាប់របស់មន្ទីរ ផ្នែកផ្សេងៗ។ មូលដ្ឋានទិន្នន័យសំខាន់ៗ មួយចំនួនត្រូវបានដាក់បញ្ចូលទៅក្នុង ឃ្លាំងទិន្នន័យរួមដូចជាមូលដ្ឋានទិន្នន័យពីច្រកចេញចូលតែមួយអេឡិចត្រូនិក បណ្ដឹងតវ៉ា លេខទូរស័ព្ទបន្ទាន់ អ្នកបង់ពន្ធ មូលដ្ឋានទិន្នន័យពីដីធ្លីជាដើម។
ប្រជាជន​ឆែកមើល​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ប្រជាជន​ខណ្ឌ​លេខ​ ​១​
អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​ដោះស្រាយ​រាល់​បែបបទ​រដ្ឋបាល​នៅ​គណៈកម្មាធិការ​ប្រជាជន​ខណ្ឌ​លេខ​ ​១២​
ឃ្លាំង​ទិន្នន័យ​ប្រើប្រាស់​រួម​នៃ​ទីក្រុង​ ​ហូជីមិញ​ ​(​ដំណាក់កាល​ទី​ ​១​)​ ​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរការ​នៅក្នុង​មជ្ឈមណ្ឌល​ផ្នែក​ទន់​ ​ក្វាង​ទ្រុង​ ​លើ​មូលដ្ឋាន​បូក​បញ្ចូល​រាល់​ទិន្នន័យ​ដែល​មានស្រាប់​របស់​មន្ទីរ​ ​ផ្នែក​ផ្សេង​ៗ​

គម្រោងទីក្រុងឆ្លាតវៃត្រូវបានចាត់ទុកថាជាកម្មវិធីដែលមានលក្ខណៈរបត់នៃដំណើរវិវឌ្ឍន៍ទី ៨ នៃទីក្រុងសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនក្រោយរយៈពេលជាង ១ ឆ្នាំដំណើរការ។ នាពេលខាងមុខ ទីក្រុងចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនិងឆាប់ធ្វើបច្ចុប្បន្នកម្មព័ត៌មានបន្ថែមទៅក្នុងបញ្ជីរាយនាមមូលដ្ឋានទិន្នន័យ ណែនាំអោយប្រជាជនដឹងនិងប្រើប្រាស់៕
ទៀន​លឹ​ក​ ​-​ ​ញឺភុ​ក​
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖