Thứ 3, 20/08/2019, 1:56 GMT+7
ទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងកែលម្អទិដ្ឋភាពទីក្រុង
15:18, 28/01/2019
"បង្កប់បណ្ដាញអគ្គិសនីខ្សែ កាបព័ត៌មានក្រោមដី" គឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយដែលកំពុងបានគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធនៅទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងអនុវត្ត ដើម្បីកាត់បន្ថយនូវការខ្វះសោភ័ណភាពនិងសុវត្ថិភាព រួមចំណែកធ្វើឱ្យទីក្រុង ហូជីមិញ ក្លាយទៅជាទីក្រុងទំនើបប្រកបដោយអរិយធម៌។
តាមគណៈកម្មការគ្រប់គ្រងគម្រោងបណ្តាញអគ្គិសនីចែកចាយទីក្រុង ហូជីមិញ ក្នុងតំណាក់កាលឆ្នាំ ២០១៦ - ២០២០ ផ្នែកអគ្គិសនីទីក្រុងនឹងបង្កប់ក្រោមដីតិចបំផុត ៦៥០ គីឡូម៉ែត្រ បណ្តាញអគ្គិសនី តង់ស្យុងមធ្យមនិង ១.១៥០ គីឡូម៉ែត្របណ្តាញអគ្គិសនីតង់ស្យុងទាប។
ទិដ្ឋភាពនៅលើខ្សែផ្លូវទ្រឿងសា ស្រឡះស្រឡំស្អាតបាត

ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ការបង្កប់បណ្ដាញអគ្គិសនីក្រោមដីនឹងត្រូវបានសម្រេចជាសារវន្តនៅលើភូមិសាស្រ្តទាំង ២៤ ស្រុកខណ្ឌ។ ក្នុងអំឡុងពេលបង្កប់បណ្ដាញអគ្គិសនី ក្រោមដីនឹងអនុវត្តព្រមគ្នានឹងការបង្កប់បណ្ដាញខ្សែកាបព័ត៌មានក្រោមដីដើម្បីកំហិតនូវស្ថានភាពជីកកកាយផ្លូវច្រើនដង ប៉ះពាល់ដល់ចរាចរណ៍និងការប្រជុំជីវភាពរបស់ប្រជាជន។
ដំណើរការដំឡើងខ្សែកាបព័ត៌មានបន្ទាប់ពីបង្កប់ក្រោមដីបណ្ដាញអគ្គិសនី

នៅឆ្នាំ ២០១៧ ផ្នែកអគ្គិសនីទីក្រុង ហូជីមិញ បានសម្រេចរួចរាល់ ២៤ សំណង់បង្កប់បណ្ដាញអគ្គិសនីក្រោមដីគួបផ្សំនឹងខ្សែ កាបព័ត៌មានជាមួយទំហំនៃការអនុវត្តគឺ ២៣០ គីឡូម៉ែត្រ បណ្តាញអគ្គិសនី តង់ស្យុងមធ្យមនិងតង់ស្យុងទាបនៅតាមជាង ៥០ ខ្សែផ្លូវនៅបណ្ដាខណ្ឌកណ្តាលទីក្រុង។ 
កម្មករអគ្គិសនីទីក្រុង ហូជីមិញ ផ្គុំដំឡើងទូអគ្គិសនីតង់ស្យុងទាបនៅផ្លូវ ទ្រឿងសា ខណ្ឌលេខ ១

បណ្តាអង្គភាពសាងសង់បានដំណើរការជីកបង្កប់ក្រោមដី បំពង់ខ្សែកាបអគ្គិសនី ខ្សែកាបព័ត៌មាននៅខ្សែផ្លូវ ប៊ូយវៀន ខណ្ឌលេខ ១

នៅឆ្នាំនេះ ផ្នែកអគ្គិសនីនឹងរួមជាមួយគណៈកម្មាធិការប្រជាជននៃខណ្ឌ ទាំងឡាយលើកផែនការបង្កប់បណ្ដាញអគ្គិសនីក្រោមដីនៅបណ្តាខ្សែផ្លូវច្រកតូចៗ ដែលមានគម្រោងប្លង់មេ ស្ថិតស្ថេរនៅលើភូមិសាស្ដ្រខណ្ឌលេខ ១ និងខណ្ឌលេខ ៣៕
អានហៀវ - ឡេអៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖