Thứ 4, 13/11/2019, 4:22 GMT+7
ទីក្រុង ហូជីមិញ ឆ្ពោះទៅរកខឿនសុខាភិបាលឈ្លាសវៃ
09:14, 20/08/2019
គ្រាន់តែប្រើប្រាស់កុំព្យូទ័រ វេជ្ជបណ្ឌិតអាចពិនិត្យមើលប្រវត្តិនៃ ការពិនិត្យព្យាបាលជំងឺ វេជ្ជបញ្ជា លទ្ធផលការធ្វើតេស្ត ... ផ្តើមពីនោះ កាត់់បន្ថយគួរអោយកត់សម្គាល់នូវកំហុសក្នុងដំណើរព្យា បាលសម្រាប់ អ្នកជំងឺ។
ការអនុវត្តបច្ចេកវិទ្យាឆ្ពោះទៅរកសុខាភិបាលឈ្លាសវៃ កំពុងជួយមន្ទីរពេទ្យជាច្រើននៅលើភូមិសាស្រ្តទីក្រុង ហូជីមិញ កែលម្អគុណភាពសេវាកម្ម បង្រួញខ្លីពេលវេលារង់ចាំរបស់អ្នកជំងឺ។
បុគ្គលិកមន្ទីរពេទ្យខណ្ឌ ធូឌឹក ណែនាំប្រជាជនចុះឈ្មោះពិនិត្យជំងឺតាមប្រព័ន្ធអនឡាញ

យោងតាមការស្ថិតិ ក្នុងចំណោមមូលដ្ឋានសុខាភិបាលនៅលើ ភូមិសាស្រ្តទីក្រុង ហូជីមិញ ដែលមានចំនួនសរុបជិត ១០០ បច្ចុប្បន្ន នេះមានមន្ទីរពេទ្យខណ្ឌ ធូឌឹក មន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជ សាស្ត្រនិងឱសថសាស្ត្របានដំណើរការដោយជោគជ័យនូវឯកសារ ជំងឺអេឡិចត្រូនិច មន្ទីរពេទ្យ ញ៉ឹនយ៉ឹនយ៉ា ឌិញ មន្ទីរពេទ្យកុមារ (ញីដុង) ១ ... បានដំណើរការប្រើប្រាស់បណ្តាប្រូក្រាមសាមញ្ញ ដើម្បីត្រួតពិនិត្យ ការចេញវេជ្ជបញ្ជា ការចុះឈ្មោះពិនិត្យនិងព្យាបាលជំងឺតាមប្រព័ន្ធ អនឡាញ...។ ការអនុវត្តបច្ចេកវិទ្យាបាននាំមកនូវប្រសិទ្ធ ភាពជាវិជ្ជមាន នៅជំហានដំបូង ជួយអោយប្រជាជនងា យស្រួលក្នុងការភ្ជាប់ខ្លួន ប្រើប្រាស់បណ្ដា សេវាកម្មសុខាភិបាល។
ពិនិត្យមើលប្រវត្តិនៃការព្យាបាលអ្នកជំងឺនៅលើកុំព្យូទ័រថេប្ល៊ិត

 
ណែនាំអំពីការទូទាត់តាមប្រព័ន្ធអនឡាញនិងចុះឈ្មោះពិនិត្យជំងឺ
ដោយ
ស្វ័យប្រវតិ្តនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រនិង
ឱសថសាស្ត្រ
ទីក្រុង ហូជីមិញ
ចុះឈ្មោះពិនិត្យជំងឺអនឡាញនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រទីក្រុង ហូជីមិញ តាមរយៈទូរស័ព្ទឆ្លាតវៃ
 
ទោះបីជានៅមានការលំបាកជាច្រើនអំពីហេដ្ឋារចនា សម្ព័ន្ធបច្ចេកទេស ធនធានមនុស្ស ... ប៉ុន្តែមន្ទីរសុខាភិបាលទីក្រុង ហូជីមិញ កំពុងចាប់ ផ្ដើមដំណើរការសាងសង់ឃ្លាំងទិន្នន័យប្រមូលផ្តុំនៃផ្នែក សុខាភិ បាល។ ប្រការគួរឱ្យកត់សម្គាល់គឺការអនុវត្តបច្ចេកទេស Blockchain ក្នុងការ បង្កើតនិងគ្រប់គ្រងឯកសារសុខភាពអេឡិចត្រូនិចរបស់ប្រជាជន។ ទាំងនេះនឹងជាជំហានទម្លុះភាពទល់ច្រកមួយដើម្បីអោយផ្នែកសុខា - ភិបាលទីក្រុង ហូជីមិញ ឆ្ពោះទៅរកខឿនសុខាភិបាលឈ្លាសវៃ៕
ឌិញហាំង - ឡាមយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖