Thứ 3, 21/05/2019, 19:59 GMT+7
ទីក្រុង ហូជីមិញ ដំឡើងសន្ទស្សន៍នៃភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រដោយចីរភាព
10:17, 15/05/2019
ក្រោយរយៈពេលជាច្រើនឆ្នាំអនុវត្តការងារកាត់បន្ថយភាពក្រីក្រ គិតមកទល់ដើមឆ្នាំ ២០១៨ ចំនួនក្រុមគ្រួសារក្រីក្រនៅទីក្រុង ហូជីមិញ ស្ថិតនៅត្រឹម ២១.៨០០ គ្រួសារ ស្មើនឹងអត្រា ១,១%នៃចំនួនគ្រួសារប្រជាជនសរុបនៅលើភូមិសាស្ត្រ។
ដើម្បីសម្រេចបានលទ្ធផលនេះ ទីក្រុង ហូជីមិញ បានដំណើរការកម្មវិធី គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជននៅជនបទជាច្រើនដោយមានការផ្ដល់អាទិភាព ផ្ដល់របបឧបត្ថម្ភផ្សេងៗ។ ចំពោះបណ្ដាមុខសញ្ញាដែលមិនចង់រួចផុតពីភាពក្រីក្រ ទីក្រុង ហូជីមិញបានចលនា អំពាវនាវឱ្យពួកគាត់ស្ម័គ្រចិត្តឈានឡើងរួចផុតពីភាពក្រីក្រ។

លោក ឡេមិញតឹន​  នាយកមន្ទីរពលកម្ម - យោធិនពិការនិងសង្គមកិច្ចទីក្រុង ហូជីមិញ អោយដឹងថា ទីក្រុងបានដំឡើងសន្ទស្សន៍នៃភាពក្រីក្រឡើងជាច្រើនដង ហើយបច្ចុប្បន្នគឺខ្ពស់ជាងសន្ទស្សន៍ថ្នាក់ជាតិ ២ ដង។ ជាក់ស្តែង សន្ទស្សន៍ភាពក្រីក្រនៃទីក្រុង ហូជីមិញ គឺក្រុមគ្រួសារដែលមានប្រាក់ចំណូលក្រោម ២១ លានដុងក្នុងមួយឆ្នាំ (សន្ទស្សន៍នៃភាពក្រីក្រថ្នាក់ជាតិគឺក្រោម ១០,៨ លានដុងក្នុងមួយឆ្នាំ) ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ ២៨ លានដុងក្នុងមួយឆ្នាំ (សន្ទស្សន៍នៃភាពក្រីក្រថ្នាក់ជាតិគឺ ១២ លានដុងក្នុងមួយឆ្នាំ)។
បង្រៀនជួសជុលម៉ាស៊ីនត្រជាក់ជូនសមាជិកក្រុមគ្រួសារដែលស្ថិតក្រោមខ្សែបន្ទាត់នៃភាពក្រីក្រទាំងឡាយនៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ -អប់រំបំពេញវិជ្ជានៅខណ្ឌលេខ ៦
 
២៦ ឆ្នាំកន្លងទៅ ទីក្រុង ហូជីមិញ បានកែសម្រួលសន្ទស្សន៍នៃភាពក្រីក្រអស់ ៨ ដងហើយ។ បច្ចុប្បន្ន សន្ទស្សន៍នៃភាពក្រីក្រសម្រាប់ក្រុមគ្រួសារនៅទីកុ្រង ហូជីមិញ ខ្ពស់ជាងសន្ទស្សន៍ថ្នាក់ជាតិទ្វេដង
 
នៅទីក្រុង ហូជីមិញ ចំនួនពលករក្រីក្រនិងជិតខ្សែបន្ទាត់នៃភាពក្រីក្ររៀនវិជ្ជាជីវៈខាងវិស័យកសិកម្មស្មើនឹងអត្រា ៣០% របរដទៃក្រៅពីវិស័យកសិកម្មសើ្មនឹងអត្រា ៧០% សមស្របទៅនឹងទិសដៅបងែរ្វ រចនាសម័្ពន្ធពលកម្ម
បច្ចុប្បន្នទីក្រុង ហូជីមិញ មានមជ្ឈមណ្ឌលគ្រឹះស្ថានបង្រៀនវិជ្ជាជីវៈចំនួន ៥១៧ ក្នុងនោះមានគ្រឹះស្ថានចំនួន ៣៣៧ ដែលមានមុខងារបង្រៀនវិជ្ជាជីវៈនិងសាលាអនុមហាវិទ្យាល័យ មធ្យមសិក្សាវិជ្ជាជីវៈចំនួន ១៨០

ទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០១៨ នឹងដំឡើងសន្ទស្សន៍នៃភាព ក្រីក្រដល់ក្រោម ២៨ លានដុងក្នុងមួយគ្រួសារក្នុងមួយឆ្នាំ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រគឺ ក្រោម ៣៦ លានដុងក្នុងមួយគ្រួសារក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនឹងថយចុះ ១% ចំនួនក្រុមគ្រួសារក្រីក្រនៅត្រឹម ០,៣%៕
យ័ញឡើយ - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖