Thứ 6, 15/11/2019, 2:16 GMT+7
ទីក្រុង ហូជីមិញ លើកកម្ពស់គុណភាពជនបទថ្មី
08:50, 08/08/2019
យោងតាមគណៈកម្មការដឹកនាំកម្មវិធីកសាងជនបទថ្មីទីក្រុង ហូជីមិញ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុង ហូជីមិញ បានកៀរគររាល់ប្រភពធនធានដើម្បីអនុវត្តកម្មវិធីដោយមានថវិកាសរុបជាង ១៣ ទ្រីលានលានដុង។ 
ផ្តើមពីកម្មវិធីនេះ មុខមាត់ជនបទនៅទីក្រុង ហូជីមិញ បានមានការវិវត្តជាវិជ្ជមានយ៉ាងច្រើន។ ឆ្នាំ ២០១៨ តម្លៃផលិតកម្មកសិកម្មសម្រេចបានជាង ២១.៤០០ ពាន់លានដុង កើនឡើង ៦,២% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃជាមធ្យមលើ ១ ហិកតា ដីបង្កបង្កើនផលកសិកម្មសម្រេចបាន ៥០២ លានដុងក្នុងមួយឆ្នាំ ចំណូលមធ្យមរបស់ប្រជាជននៅតំបន់ជនបទថ្មីក្នុងមួយឆ្នាំសម្រេចបានជិត ៥៥  លានដុងក្នុងមនុស្សម្នាក់...។ 
ប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុង ហូជីមិញ បានកៀរគររាល់ប្រភពកម្លាំងដើម្បីអនុវត្តកម្មវិធីកសាងជនបទថ្មីដោយមានថវិកាសរុបជាង  ១៣ ទ្រីលាលានដុង

គិតមកទល់ដំណាច់ខែ មីនា ឆ្នាំ ២០១៩ ជាមធ្យមស្រុកជនបទថ្មីនីមួយៗ នៅលើភូមិសាស្ត្រសម្រេចបាន ៥,៨ លក្ខណៈវិនិច្ឆ័យ ឃុំនីមួយៗ សម្រេចបាន ១៦,៤ លក្ខណៈវិនិច្ឆ័យកើន ១ លក្ខណៈវិនិច្ឆ័យបើប្រៀបទៅ​នឹងឆ្នាំ ២០១៨។
ថែទាំសុខភាពជូនប្រជាជននៅមណ្ឌលសុខភាពឃុំ តឹនថុងហូយ

ឆ្នាំ ២០១៨ កន្លងទៅ ចំណូលជាមធ្យមរបស់ប្រជាជននៅតំបន់ជនបទថ្មីនៃទីក្រុង ហូជីមិញ សម្រេចបានជិត ៥៥ លានដុងក្នុងមនុស្សម្នាក់
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនាំមកនូវប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយខែអោយគ្រួសារលោក ង្វៀនវ៉ាន់ឌឹក នៅភូមិ ហូវ ឃុំ តឹនថុងហូយ (ស្រុក គូជី) - ឃុំដំបូងបង្អស់សម្រេចបានស្តង់ដារជនបទថ្មីនៃទីក្រុង ហូជីមិញ
 
ដើម្បីបន្តលើកកម្ពស់គុណភាពកសាងជនបទថ្មី ទីក្រុង ហូជីមិញ បានដាក់ចេញនូវក្រមលក្ខណៈវិនិច្ឆ័យជនបទថ្មីទៅតាមលក្ខណៈពិសេសដាច់ដោយឡែករបស់ទីក្រុងដោយមាន ៨ លក្ខណៈវិនិច្ឆ័យដែលមានសន្ទស្សន៍ខ្ពស់ជាងបើប្រៀបទៅនឹងក្រមលក្ខណៈវិនិច្ឆ័យរបស់មជ្ឈិមដំណើរការគម្រោងលើកកម្ពស់គុណភាពបណ្តាលក្ខណៈវិនិច្ឆ័យ កសាងជនបទថ្មីដំណាក់កាលឆ្នាំ ២០១៦ ដល់ ២០២០ នៅលើភូមិសាស្រ្តជនបទ។ នៅលំដាប់ថ្នាក់មូលដ្ឋាន ទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងនឹងមាន ៥៦/៥៦ ឃុំសម្រេចបាន ១៩ លក្ខណៈវិនិច្ឆ័យក្នុងឆ្នាំ ២០២០៕
អាញ់យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖