Thứ 3, 22/10/2019, 11:44 GMT+7
ទីក្រុង ហូជីមិញ សាកល្បងប្តូរថ្មីសកម្មភាពនៅបណ្តាស្ថានីយ៍សុខភាព
17:19, 03/06/2019
សំដៅប្តូរថ្មីនូវសកម្មភាពនៃបណ្តាស្ថានីយ៍សុខភាពគួបផ្សំនឹងវេជ្ជសាស្ត្រគ្រួសារ ទីក្រុង ហូជីមិញ កំពុងដំណើរការសាកល្បងនូវទម្រង់ រូបភាពនេះជាជំហានៗ នៅ ២៤ ស្ថានីយ៍សុខភាពសង្កាត់ ឃុំចំណុះ ២៤ ស្រុក ខណ្ឌនៅលើភូមិសាស្ត្រ។ 
លក្ខការណ៍នៃវេជ្ជសាស្ត្រគ្រួសារគឺថែទាំសុខភាព គ្រប់ជ្រុងជ្រោយជាប់ជានិច្ច ដៅទិសបង្ការការពារសម្រាប់បុគ្គលក្រុមគ្រួសារនិងសហគមន៍។ 
លាងឈាមនៅស្ថានីយ៍សុខភាពសង្កាត់ ប៊ិញជៀវ ខណ្ឌ ធូឌឹក

យោងតាមលោក តាំងជីធឿង នាយករងមន្ទីរសុខាភិបាលទីក្រុង ហូជីមិញ បណ្តាស្ថានីយ៍សុខភាពដែលត្រូវបានជ្រើសរើសធ្វើការ សាកល្បងសុទ្ធតែ ស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅ ច្រើនកុះករប្រមូលផ្តុំច្រើននូវកម្មករ ពលករហើយមិនទាន់មានមន្ទីរពេទ្យធំ។ 
ពិធីចុះហត្ថលេខាបងើ្កនការផេរ្ទ បងែ្វរបចេ្ចកទេសអោយផែក្ន សុខាភិបាលមូលដ្ឋានរវាងបណ្តាមន្ទីរពេទ្យខ្សែរយៈមជ្ឈិម មន្ទីរពេទ្យខ្សែរយៈចុងក្រោយនៅទីក្រុង ហូជីមិញ ជាមួយមន្ទីរសុខាភិបាលនិងបណ្តាមជ្ឈមណ្ឌលសុខភាពខ័ណ្ឌ ស្រុកដែលមានស្ថានីយ៍សុខភាពឃុំ សង្កាត់ត្រូវបានជ្រើសរើសធ្វើការសាកល្បង

ស្ថានីយ៍សុខភាពទាំងនោះ ត្រូវអនុវត្តគ្រប់គ្រាន់នូវឯកទេសសុខាភិបាល សុខាភិបាលគ្រួសារនិងសុខាភិបាលបម្រុងដូចជា៖ ធានាការអនុវត្តបណ្តាបច្ចេកទេសសង្គ្រោះបន្ទាន់គ្រាដំបូងពិនិត្យព្យាបាល ជំងឺនៅនឹងផ្ទះជូនមុខសញ្ញាពិសេសផ្គត់ផ្គង់ថ្នាំព្យាបាល គ្រប់គ្រាន់ទៅតាមកញ្ចប់សេវា កម្មសុខភាពមូលដ្ឋាន ពិនិត្យតាមដានជំងឺរាតត្បាតចាត់តាំងការចាក់វ៉ាក់សាំងតាមកម្មវិធីជាតិស្តីពីការចាក់វ៉ាក់សាំងបើកទូលាយ...។
ធ្វើតេស្តឈាមនៅស្ថានីយ៍សុខភាពសង្កាត់ ថាវឌៀន ខណ្ឌលេខ ២
 
បន្ទប់ចាក់មុ្ជលវិទ្យាសាសាស្រ្តដ៏សមរម្យ មាំទាំ ស្អាតបាតនៃស្ថានីយ៍សុខភាព
សង្កាត់ ថាវឌៀន ខណ្ឌលេខ ២
 
ការដែលបណ្ដាស្ថានីយ៍សុខាភិបាល គួបផ្សំនឹងវេជ្ជសាស្ត្រគ្រួសារគឺសមស្របនឹងលក្ខខណ្ឌជាក់ស្តែងនៃទីក្រុង ហូជីមិញ ហើយងាយស្រួលនឹងដំណើរការលើទូទាំងប្រទេស៕
ឌិញហាំង - ឡាមយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖