Thứ 7, 20/07/2019, 19:5 GMT+7
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង ហូជីមិញ អនុវត្តល្អតួនាទីធានាសន្តិសុខតំបន់
09:26, 05/03/2019
តំបន់ព្រំដែនសមុទ្រនៃទីក្រុង ហូជីមិញ រួមមានតំបន់សមុទ្រទំហំ ១.៧៥៥ គីឡូម៉ែត្រការ៉េ ឆ្នេរសមុទ្រប្រវែង ២៣,៥ គីឡូម៉ែត្រនិងប្រវែងនៃបណ្ដុំកំពង់ផែ សមុទ្រប្រមាណ ៥០ គីឡូម៉ែត្រ …។
ក្នុងមួយឆ្នាំៗ មានរាប់រយលើកកប៉ាល់ទេសចរណ៍ កប៉ាល់យោធាជាមួយនឹង ភ្ញៀវទេសចររាប់ម៉ឺននាក់ រាប់ពាន់កប៉ាល់ដឹកទំនិញ នាវិករាប់ម៉ឺន នាក់ចេញចូលឆ្លងដែន ឆ្លងកាត់ព្រំដែនជាមួយរាប់លានតោនទំនិញនាំចេញ នាំចូលតាមរយៈប្រព័ន្ធនៃ កំពង់ផែទីក្រុង ហូជីមិញ។
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន ខាញ់ហូយ ពិនិត្យមើលមធ្យោបាយ
សំចតនៅកំពង់ផែ

ដើម្បីការពារអធិបតេយ្យ សន្តិសុខតំបន់បញ្ជាការដ្ឋានកងទ័ពការ ពារព្រំដែនទីក្រុង ហូជីមិញ បានចាត់តាំងគ្រប់គ្រងត្រួតពិនិត្យការអនុវត្ត ច្បាប់ស្ដីពីព្រំដែនជាតិលើដែនសមុទ្រ ទន្ទឹមនឹងនោះ ទប់ស្កាត់និងដោះស្រាយទាន់ពេល នូវរាល់ទង្វើបំពានច្បាប់ស្ដីពីតំបន់សមុទ្រ ច្រកទ្វារព្រំដែន។
កងទ័ពការពារព្រំដែន ឡុងហ្វា (ស្រុក កឹនយ៉ើ) ឃោសនាអំពីច្បាប់ការពារអធិបតេយ្យ
ដែនសមុទ្រ កោះដល់នេសាទករ

ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនសហការជាមួយសមាគមនារីទីក្រុង ហូជីមិញ អញ្ជើញមកសួរសុខទុក្ខគ្រួសារគោលនយោបាយសង្គមនៅលើភូមិសាស្ដ្រ

កងទ័ពការពារព្រំដែនទីក្រុង ហូជីមិញ ក៏បានជំរុញខ្លាំងក្លាផងដែរ ការឃោសនានិងចលនាមហាជនក្នុងការបង្កើនសាមគ្គីភាព អនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ សកម្មក្នុងការកសាងមូលដ្ឋាននយោបាយ កសាងខឿនប្រជាជនទាំងមូលការពារប្រទេស រក្សារឹងមាំនូវក្បួនយុទ្ធសាស្ដ្រសន្ដិសុខប្រជាជនលើភូមិសាស្ត្រ៕
ស៊ន់ឃូ - យ៉ាធន់

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖