Chủ nhật, 08/12/2019, 1:42 GMT+7
ប្រឡង​ឃោសនា​គោលនយោបាយ​និង​ច្បាប់​ដោយ​ភាសា​ជនជាតិ
11:11, 11/11/2019
អបអរសាទរមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចទីក្រុង ហូជីមិញ លើកទី ៣ គណៈកម្មការជនជាតិទីក្រុង ហូជីមិញ បានរៀបចំការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រពិធីប្រឡង "ឃោសនាគោលនយោបាយនិងច្បាប់ដោយភាសាជនជាតិ" ឆ្នាំ ២០១៩ ដើម្បីជំរុញយ៉ាងសកម្មលើការងារឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ចំពោះបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។
ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រមានបេក្ខសមណៈ បេក្ខជន បេក្ខនារីឆ្នើមបំផុតចំនួន ៩ នាក់ក្នុងចំណោមបេក្ខសមណៈ បេក្ខជន បេក្ខនារីជាង ៣០ នាក់មកពីខណ្ឌ ស្រុកនានារបស់ទីក្រុងដែលត្រូវបានជ្រើសរើសតាមរយៈវគ្គជម្រុះដំបូងដែលបានរៀបចំឡើងពីខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅហើយ។
បេក្ខនារី ទ្រិញធីមីឡេ (ខណ្ឌលេខ ៣) ទទួលបានពានរង្វាន់លេខមួយនូវវិញ្ញាសាប្រឡងជាភាសា ខ្មែរ

បេក្ខជនជាអ្នករាយការណ៍ អ្នកឃោសនា គ្រូបង្រៀន សិស្ស និស្សិតទាំងឡាយដែលកំពុងរស់នៅ សិក្សារៀនសូត្រ ធ្វើការនៅទីក្រុង ហូជីមិញ អ្នកមានកិត្យានុភាពចំពោះបងប្អូនជនជាតិភាគតិច សមាជិកសម្ព័ន្ធ សមាជិករាល់អង្គការសង្គម។
ព្រះថេរៈ ធិចយុយត្រឹន (ខណ្ឌលេខ ១១) និមន្តប្រឡងក្នុងវិញ្ញាសាជាភាសា ចិន

ឆ្លងតាមរយៈវិញ្ញាសាប្រឡងទាំងឡាយដែលសម្តែងដោយភាសាជនជាតិដូចជា ខ្មែរ ចិន ចាម បេក្ខជនទាំងនោះបាននាំមកអោយអ្នកស្តាប់នូវចំណេះដឹងជាមូលដ្ឋានអំពីច្បាប់ គោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ដើម្បីឃោសនា ចលនាបងប្អូនជនជាតិអនុវត្តច្បាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ថ្នាក់ដឹកនាំ​គណៈកម្មការ​ជនជាតិ​ទីក្រុង​ ​ហូជីមិញ​ ​ប្រគេន​និង​ប្រគល់​ជូន​ផ្កា​ចំពោះ​បេក្ខសមណៈ​ ​បេក្ខជន​ ​បេក្ខនារី​ចំនួន​ ​៩​ ​រូប​ដែល​បាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

គណៈ​កម្មការចាត់តាំង​បាន​ប្រគល់​ជូន​ពានរង្វាន់​លេខ​ ​១​ ​ដល់​បេក្ខនារី​ ​ទ្រិ​ញ​ធី​ធី​មី​ឡេ​ ​(​ខណ្ឌ​លេខ​ ​៣)​ ​ពានរង្វាន់​លេខ​ ​២​ ​ដល់​បេក្ខជន​ ​ម៉ា​ហ៍​ ​ហ្កៀម​ ​(ខណ្ឌ​ ​១​)​ ​ពានរង្វាន់​លេខ​ ​៣​ ​ដល់​បេក្ខនារី​ ​លី​មៃ​លៀន​ ​(​ស្រុក​ ​ហុក​ម៉ូន​)​៕​

ដំណឹង​និង​រូបថត​៖​ ​ស៊ន់​ឃូ​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​
​បកប្រែ​ ​កែសម្រួល​ ​ពិនិត្យ​ផ្ទៀងផ្ទាត់​និង​បញ្ចូល​អត្ថបទ​ដោយ​៖​ ​ជ័យ​ពិសិដ្ឋ​ ​-​ ​បឹងបួ​
ពាក្យបញ្ចូល : TP.HCM , tiếng dân tộc , chính sách pháp luật
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖