Thứ 4, 18/09/2019, 2:55 GMT+7
យកចិត្តទុកដាក់ជួយថែទាំដល់ជីវភពរស់នៅរបស់កម្មករជាជនជាតិភគតិច
09:48, 01/08/2019
ទីក្រុង ហូជីមិញ ជាទីក្រុងធំនៃទូទាំងប្រទេសមានសមាសភាគប្រជានិករសម្បូរបែប រួមមានជនជាតិភាគតិចចំនួន ៥១ ជនជាតិដោយមានជាង ៤៣៧.០០០ នាក់ ស្មើនឹងអត្រាជាង ៦ % នៃចំនួនប្រជាជន ច្រើនបំផុតគឺបងប្អូនជនជាតិ ចិន ខ្មែរ និង ចាម។ 
អនុវត្តគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ជាច្រើនឆ្នាំកន្លងទៅ សហព័ន្ធពលករទីក្រុង ហូជីមិញ តែងតែរួមដំណើរនិងនិងចែករំលែកការលំបាកលំបិន ចំពោះកម្មករពលករជាជនជាតិ ភាគតិចមានជីវភាពរស់នៅលំបាកលំបិន ឆ្លងតាមរយៈកម្មវិធី "សំបុត្រភក្តីភាព" "រួមគ្នាជាមួយនឹងកម្មករពុះពារជម្នះការលំបាកលំបិន" "បេះដូងភក្តីភាព" "ម្លប់ដ៏កក់ក្តៅនៃសហជីព"...។ 
ជូនអំណោយនិងសំបុត្ររថយន្តអោយកម្មករជាជនជាតិភាគតិចក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍ ១០ ឆ្នាំនៃការអនុវត្តកម្មវិធី"សំបុត្រភក្តីភាព"។ រូបថត៖ ថាញ់វូ

លោកស្រីត្រឹនធីយៀវធុយប្រធានសហព័ន្ធពលករទីក្រុង ហូជីមិញអញ្ជើញជូនអំណោយដល់កម្មករជាជនជាតិភាគតិចដែលកំពុងរស់នៅធ្វើការនៅលើភូមិសាស្រ្ត។ រូបថត៖ ថាញ់វូ

ជាពិសេសគឺកម្មវិធី "ខែសម្រាប់កម្មករ" ជាមួយនឹងសកម្មភាពដ៏មមាញឹកត្រូវបានប្រារព្ធឡើងនិងបន្តរក្សាជារៀងរាល់ឆ្នាំដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើការថែទាំជីវភាពរស់នៅខាងសម្ភារៈ ស្មារតីអោយកម្មករជាជនជាតិភាគតិច។ 
ទិដ្ឋភាពនៃកិច្ចជួបជុំប្រាស្រ័យ កម្មករពលករជាជនជាតិភាគតិចមួយក្នុង "ខែសម្រាប់កម្មករ"។ រូបថត៖ ហ្វាងហាយ
 
តាមរយៈកម្មវិធីធ្វើសកម្មភាពដ៏ជាក់ស្តែងទាំងឡាយ សហព័ន្ធពលករទីក្រុង ហូជីមិញ បានរួមចំណែកក្នុងការបង្កើតទីជួបប្រាស្រ័យ លើកទឹកចិត្តស្មារតីកម្មករពលករ ជួយពួកគត់លំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន ធ្វើពលកម្មបង្កបង្កើនផលយ៉ាងសកម្ម បង្កបង្កើតឡើងផលិតផលមានគុណភាព៕
 អាញ់យុង - ហ្វាងហាយ - ថញ់វូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖