Thứ 6, 21/02/2020, 22:18 GMT+7
រួមដៃគ្នាដើម្បីទីក្រុង ហូជីមិញ បៃតង ស្អាត ស្រស់ត្រកាល
14:51, 20/01/2020
ក្រោយ​រយៈពេល​ជាង​មួយឆ្នាំ​ ​អនុវត្ត​ការ​ ​ចលនា​ ​"​ប្រជាជន​ទីក្រុង​ ​ហូជីមិញ​ ​មិន​ចោល​ ​សំរាម​នៅ​តាមផ្លូវ​និង​ព្រែក​ប្រឡាយ​ដើម្បី​ ​ទីក្រុង​ ​ស្អាត​និង​កាត់បន្ថយ​ទឹកជន់​លិច​"​ ​ខណ្ឌ​ ​ស្រុក​ ​ស្ថាប័ន​ជាច្រើន​លើ​ភូមិ​សាស្រ្ត​បាន​ ​ដំណើរការ​នូវ​របៀប​ធ្វើ​ល្អ​ៗ​ ​រួមចំណែក​ក្នុង​ការ​ ​បង្កើត​សោភ័ណភាព​ទីក្រុង​។​
រហូត​មកទល់​ពេលនេះ​ ​ទូទាំង​ទីក្រុង​បាន​ ​ដំឡើង​ធុងសំរាម​សាធារណៈ​ជាង​ ​១០.៨០០​ ​ធុង​ ​ទទួល​និង​ដោះស្រាយ​ព័ត៌មាន​ ​អំពី​បរិស្ថាន​ជាង​ ​៤.០០០​ ​ករណី​ ​ចាត់ការ​ដោយ​ដាច់ស្រេច​ ​ចំណុច​ ​ចាក់សំរាម​កខ្វក់​នៅ​ ​២៧៧​ ​កន្លែង​ ​កែ​លម្អ​ ​អោយ​ ​ទៅជា​កន្លែង​ប្រជុំជីវភាព​ ​នៃ​សហគមន៍​.​.​.​។​
ព្រែក​ ​ញៀ​វឡុ​ក​ ​-​ ​ធី​ង៉ែ​ ​បន្ទាប់ពី​បាន​កែ​លម្អ​បាន​នាំមក​នូវ​បរិស្ថាន​បៃតង​ ​ស្អាត​ ​រួមចំណែក​ដល់​ការ​ផ្លាស់​ប្តូរ​មុខមាត់​របស់​ទីក្រុង​ ​ហូជីមិញ​

​ទីក្រុង​ ​ហូជីមិញ​ ​ក៏​ទើប​ដាក់អោយ​ដំណើរការ​ ​អនុវត្ត​ផែនការ​គាំទ្រ​ចលនា​ ​"​ទប់ស្កាត់​នឹង​សំរាម​ ​ប្លា​ស្ទិច​"​ ​លើ​ភូមិ​សាស្រ្ត​ដំណាក់កាល​ឆ្នាំ​ ​២០១៩​ ​-​ ​២០២១​ ​ឆ្លងតាម​រយៈ​នោះ​ ​រួមចំណែក​លើក​ ​កម្ពស់​ការយល់​ដឹង​របស់​សហគមន៍​ ​កាត់បន្ថយ​ការ​ ​បំពុលបរិស្ថាន​និង​ប្រព័ន្ធ​អេកូឡូស៊ី​។​
យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ស្តារ​សម្អាត​ព្រែក​ ​ប្រឡាយ​ឡើងវិញ​ដើម្បីអោយ​ចរន្តទឹក​ហូរ​ដោយ​សម្រួល​នៅ​ម្ដុំ​ ​ខណ្ឌ ហ្កវ៉ឹប ក្រុង​ ​ហូជីមិញ​

វាយតម្លៃ​ ​ខ្ពស់​ចំពោះ​លទ្ធផល​ទាំងឡាយ​ដែល​ទទួល​ ​បាន​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ ​ហូជីមិញ​ ​លោក​ ​ង្វៀន​ធៀន​ញ៉ឹន​ ​បាន​រំលឹក​បន្ថែម​ថា​៖​ ​ទីក្រុង​ចាំបាច់​ត្រូវ​ផ្សារភ្ជាប់​ការ​ ​ចលនា​ទៅ​នឹង​ ​ទំនួល​ខុសត្រូវ​របស់​គ្រួសារ​នី​មួយ​ៗ​ ​អនុ​សង្កាត់​ ​នី​មួយ​ៗ​ ​អង្គការ​មហាជន​នី​មួយ​ៗ​ ​អង្គភាព​ ​នី​មួយ​ៗ​.​.​.​ ​ដើម្បី​សម្រេច​បាន​ប្រសិទ្ធភាព​ខ្ពស់​ ​និង​ចីរភាព​។​
សមាជិក​សម្ព័ន្ធ​យុវ​ជ​នក​ម្មុយ​នី​ស្ត​ ​ហូជីមិញ​ ​ចលនា​ប្រជាជន​រក្សា​អនាម័យ​ ​បរិស្ថាន​នៅ​លើ​ភូមិ​សាស្រ្ត​ទីក្រុង​ ​ហូជីមិញ​

ទន្ទឹម​នឹង​ការពង្រីក​នូវ​របៀប​ធ្វើ​ល្អ​ៗ​ ​ចាំបាច់​ ​ណាស់​ការ​រួមដៃគ្នា​របស់​សហគមន៍​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​លើ​កិច្ចការ​ការពារ​បរិស្ថាន​ ​ដើម្បី​ទីក្រុង​ ​ហូជីមិញ​ ​មួយ​កាន់តែ​បៃតង​ ​ស្អាត​ ​ស្រស់​ត្រកាល​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​៕​
អាញ់យុង - ភុកថាញ់

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖