Thứ 4, 24/04/2019, 9:28 GMT+7
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ អញ្ជើញមកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅទីក្រុង ហូជីមិញ
23:49, 07/04/2019
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ កុរ ឯកស័ក ២០១៩ របស់បងប្អូនជនរួមជាតិខ្មែរណាមបូ (ភូមិភាគខាងត្បូងនៃប្រទេស វៀតណាម) នាយប់នៃថ្ងៃទី ៧ ខែ មេសា នៅវត្ត ចន្ទរង្សី (ខណ្ឌលេខ ៣ ទីក្រុង ហូជីមិញ) សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ បានអញ្ជើញមកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនិងបងប្អូនជនរួមជាតិ ខ្មែរ ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការងារនៅទីក្រុង ហូជីមិញ។
គេហទំព័រព័ត៌មានចម្រុះអេឡិចត្រូនិកនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមឧទ្ទេសនាមរូបភាពមួយចំនួនអំពីសកម្មភាពទាំងនោះដូចតទៅ៖
សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញមកសួរសុខទុក្ខ ជូនពរនិងប្រគេនពរចំពោះព្រះសង្ឃ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរ នៅវត្ត ចន្ទរង្សី ទីក្រុង ហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំ កុរ ឯកស័ក ២០១៩

សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល លោកទ្រឿងហ្វាប៊ិញ អញ្ជើញថ្លែងសុន្ទរកថាប្រសិទ្ធពរនិងប្រគេនពរចំពោះព្រសង្ឃ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរ នៅវត្ត ចន្ទរង្សី ទីក្រុង ហូជីមិញ

ទិដ្ឋភាពពិធីជួបជុំប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីរបស់លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ទ្រឿងហ្វាប៊ិញ ជាមួយព្រះសង្ឃនិងបងប្អូនជនរួមជាតិខ្មែរ នៅវត្ត ចន្ទរង្សី ទីក្រុង ហូជីមិញ

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ ប្រគេនពរនិងទេយ្យវត្ថុចំពោះព្រះឧបជ្ឈាយ៍ យ័ញលុង ព្រះចៅអធិការវត្ត ចន្ទរង្សី (ខណ្ឌលេខ ៣ ទីក្រុង ហូជីមិញ)
 
ព្រះឧបជ្ឈាយ៍ យ័ញលុង ព្រះចៅអធិការវត្ត ចន្ទរង្សី ជូនទេយ្យធម៌អនុស្សាវរីយ៍ចំពោះលោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ អញ្ជើញប្រសិទ្ធពរនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់តំណាងកម្មករខ្មែរដែលកំពុងប្រកបអាជីវកម្មនៅទីក្រុង ហូជីមិញ
 
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ អញ្ជើញសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនៅវត្ត ចន្ទរង្សី ទីក្រុង ហូជីមិញ

តំណាងគណៈកម្មាធិការកិច្ចការសាសនានៃរដ្ឋាភិបាលអញ្ជើញប្រគេនទេយ្យវត្ថុចំពោះតំណាងព្រះសង្ឃខ្មែរ វត្ត ចន្ទរង្សី ទីក្រុង ហូជីមិញ

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ អញ្ជើញប្រគល់ជូនអាហារូបករណ៍ដល់និស្សិតជនជាតិខ្មែរដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង ហូជីមិញ

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ និងព្រះឧបជ្ឈាយ៍ យ័ញលុង ព្រះចៅអធិការវត្ត ចន្ទរង្សី អញ្ជើញនិងនិមន្តប្រគល់ជូនអាហារូបករណ៍ដល់និស្សិតៗ ជនជាតិ ខ្មែរដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង ហូជីមិញ

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ និងគណៈប្រតិភូអញ្ជើញថតរូបទុកជាអនុស្សាវរីយ៍ជាមួយនិស្សិតៗ បងប្អូនជនជាតិខ្មែរដែលកំពុងសិក្សារៀនសូត្រនិងធ្វើការងារនៅទីក្រុង ហូជីមិញ

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ នឹងព្រះសង្ឃខ្មែរ នៅវត្ត ចន្ទរង្សី ទីក្រុង ហូជីមិញ
 
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ ជាមួយមាមីងបងប្អូនជាពុទ្ធបរិស័ទ ខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្មនៅទីក្រុង ហូជីមិញ

ផលិតដោយ៖ អានហៀវ
ប្រែសម្រួលចំណងជើងរូបថតដោយ៖  ជ័យពិសិដ្

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖