Thứ 5, 18/07/2019, 0:7 GMT+7
សហគ្រាស​បច្ចេក​វិទ្យា​កុម្ម៉ង់ធុរកិច្ច​ ​startup​ ​វៀតណាម​ ​ក្នុងការ​ប្រកួត​ ​IoT​ ​Startup​ ​2019
19:57, 16/06/2019
នាថ្ងៃទី ១៦ ខែ មិថុនា តំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញ បានបំផុសចលនាប្រកួតបណ្ដុះធុរកិច្ច IoT Startup ២០១៩ ក្រោមប្រធានបទ " IoT Open Innovation Contest 2019"។
ការប្រកួតនៅឆ្នាំនេះមានការផ្លាស់ប្តូរថ្មីជាច្រើន ក្នុងនោះ សហគ្រាសបច្ចេកវិទ្យាធំៗ បានកុម្ម៉ង់ធុរកិច្ច startup ទាំងឡាយសម្រាប់ដោះស្រាយរាល់បញ្ហាអំពីការអភិវឌ្ឍនៃសហគ្រាស។
សហគ្រិនទាំង​ឡាយ​ផ្តោះ​ប្តូរ​ ​"​កុម្ម៉ង់"​ ​បណ្តា​ធុរកិច្ច ​ startup​ ​វៀត​ណាម។​ ​រូបថត​៖​ ​ទៀន​លឹក​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​

យោង​តាម​លោកស្រី​ ​ឡេ​ប៊ិច​លាន់​ ​ប្រធាន​ស្តីទី​នៃ​គណៈកម្មការ​គ្រប់គ្រង​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់​ទីក្រុង​ ​ហូជីមិញ​ ​ការ​ប្រកួត​នៅ​ឆ្នាំនេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាមរូបភាព​ថ្មី​ទាំងស្រុង​ បើប្រៀបធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ៗ ​នោះ​ ​សម្រាប់​ជំរុញ​ស្មារតី​បណ្ដុះធុរកិច្ច ស្មារតី​ជក់ចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​និង​ច្នៃប្រឌិត​ក្នុង​វិស័យ​ ​IoT​ ​(អិនធឺណេតនៃឧបករណ៍ប្រើប្រាស់ ឬការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗ ទៅកាន់ អិនធឺ ណេត​)​ ​របស់​យុវជន​និង​សហគមន៍បណ្ដុះធុរកិច្ច ​វៀតណាម​ ​ព្រមទាំង​ឧបត្ថម្ភ​គាំទ្រ​ការ​អភិវឌ្ឍ​ ​បណ្តុះ​និងបង្កបង្កើត​សហគ្រាសបណ្ដុះធុរកិច្ច​ទាំងឡាយ​នៅក្នុង​វិស័យ​ ​IoT​ ​ឆ្ពោះទៅ​រក​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​បណ្ដុះធុរកិច្ចក្នុងវិស័យ​ ​IoT​ ​ប្រកបដោយចិរភាព​។​
 
ឆ្លងតាម​រយៈការ​ប្រកួត​ ​យុវបញ្ញវន្ត​ទាំងឡាយ​ក៏ដូចជា​សហគមន៍​បណ្ដុះធុរកិច្ចប្រកបដោយភាពផ្លាស់​ប្តូរ​ថ្មី​និង​ច្នៃប្រឌិត​អាច​នឹង​ភ្ជាប់ខ្លួនជាមួយនឹង​និន្នាការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ហើយ​ចាប់​យក​បាន​តម្រូវ ការ​ជាក់ស្តែង​របស់​ទីផ្សារ​ពី​អ្នក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទាំងឡាយ​ ​សម្ព័ន្ធ​សមាគម​សហគ្រាសទាំងនៅ​ក្នុង​និង​ក្រៅប្រទេស​។​ ​

តម្លៃសរុបគិតជាទឹកប្រាក់នៃពានរង្វាន់សម្រាប់​ការប្រកួតនេះគឺ​ជាង​ ​៥០០​ ​លាន​ដុង​ ​ព្រមទាំង​ការបណ្ដុះធុរកិច្ច​ ​startup​ ​ទាំងនោះ នឹង​មានឱកាស​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ផ្សេងៗទៀត ​នៅក្នុង​ដំណើរការ​សាកល្បង​ផលិតផល​ ហើយចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយនឹង​សហគ្រាស​ដែល ​"​កម្ម​ង់​"​ ​ពួកគាត់​។​
តំណាង​គណៈកម្មការ​គ្រប់គ្រង​តំបន់​បច្ចេកវិទ្យា​ខ្ពស់​ទីក្រុង​បាន​ចែករំលែក​ព័ត៌មាន​អំពី​ការប្រកួត​។​ ​រូបថត​៖​ ​ទៀន​លឹក​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​


ការប្រកួត​ ​IoT​ ​Startup​ ​ត្រូវ​បាន​រៀចំឡើង​ជាលើកដំបូង​នៅ​ឆ្នាំ​ ​២០១៦​ ​រហូតមកដល់​ពេលនេះ​បាន​ទាក់ទាញ​គម្រោង​ជាង​ ​២៤០​ ​មក​ពីគ្រប់ទិស​ទី​នៃ​ទូទាំង​ប្រទេស​។​ ​ក្រោយពីការពី​ធី​ប្រកួត​ ​startup​ ​ជាច្រើន​បាន​មានការ​បោះ​ជា​ជំ​ហាន​ៗ ​ក្នុង​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​ ដាក់លក់ផលិតផល​ ​អំពាវនាវ​ទុនវិនិយោគ​ដោយ​ជោគជ័យ​ ​​តួយ៉ាងដូចជា​ប្រព័ន្ធ​អំពូលភ្លើង​ឆ្លាតវៃ​ ​S3​ ​ប្រព័ន្ធ​តាមដាន​ពិនិត្យមើល​បរិស្ថាន​កសិកម្ម​និង​នេសាទ​ ​Aevisor​ ​-​ ​Fman​ ​សោ​ឆ្លាត​វៃ ​Gtek​ ​Lock​ និង ​Signee​’​ ​-​ ​ផ្លាក​សញ្ញា​ឆ្លាតវៃ​សម្រាប់​ខ្សែ​សង្វាក់​លក់រាយ​នៃ​ទីក្រុង​ឆ្លាតវៃ​ ​.​.​.​៕​

អត្ថបទនិងរូបថតដោយ៖ ទៀនលឹក​
ប្រែ​សម្រួល​ដោយ​៖​ ​ ជ័យ​ពិសិដ្ឋ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖