Thứ 4, 13/11/2019, 15:13 GMT+7
អភិវឌ្ឍន៍ទេសចរណ៍នៅទីក្រុងដែលប្រសិទ្ធនាមតាមឈ្មោះលោកអ៊ំ ហូ
08:31, 25/10/2019
យោងតាមមន្ទីរទេសចរណ៍ទីក្រុង ហូជីមិញ ចំនួនសរុបនៃភ្ញៀវទេសចរអញ្ជើញមកកាន់ទីក្រុងក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ សម្រេចបានចំនួន ១៧ លានលើកនាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ៤,២ លាននាក់។ ផ
លចំណូលនៃផ្នែកទេសចរណ៍ ក្នុងរយៈពេល ៦ ខែដើមឆ្នាំសម្រេចបាន ៧៣.០០០ ពាន់លានដុង កើនឡើង ១៦,៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ។
ភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនានិងទិញវត្ថុអនុស្សាវរីយ៍នៅប្រៃសណីយ៍ទីក្រុង ហូជីមិញ

ដើម្បីសម្រេចជាស្ថាពរនូវគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៨,៥ លានលើកនាក់ភ្ញៀវទេសចរក្នុងស្រុកជាង ៣២,៧ លាន លើកនាក់ក្នុងឆ្នាំ ២០១៩ ផ្នែកទេសចរណ៍ទីក្រុង ហូជីមិញ កំពុងផ្តោតទៅលើការលើកកម្ពស់គុណភាពផលិតផលទេសចរណ៍ថ្មីៗ ដូចជា៖ សហការជាមួយស្រុក គូជី អភិវឌ្ឍន៍ផលិតផលទេសចរណ៍កសិកម្ម បង្កើតទម្រង់រូបភាពអេកូទេសចរណ៍នៅឃុំ ថាញ់អាន ស្រុក កឹនយ៉ើ ធ្វើអោយសុក្រឹត ៧ កម្មវិធីធួរទេសចរណ៍តាមដងទន្លេកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ MICE (ទេសចរណ៍គួបផ្សំនឹងសន្និសីទ សិក្ខាសាលារៀបចំព្រឹត្តិការណ៍) រហូតដល់ឆ្នាំ ២០២៥…។
ស្រុក គូជី អភិវឌ្ឍផលិតផលទេសចរណ៍កសិកម្មដែលផ្សារភ្ជាប់ជាមួយនឹងការកសាង ជនបទថ្មី
ភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា ស្វែងយល់ពីប្រវត្តិសាស្រ្តវៀតណាម របស់ប្រទេសជាតិនៅសារមន្ទីរទីក្រុង ហូជីមិញ
ខ្សែផ្លូវទូកបឺសលេខ ១ ដឹកអ្នកដំណើរលើដងទន្លេ ចំណុចចាប់ផ្តើមចេញដំណើរគឺពីកំពង់ផែ បាច់ដាំង ទៅដល់ លិញដុង ខណ្ឌ ធូឌឹក នាបច្ចុប្បន្នកំពុងទាក់ទាញ
ភ្ញៀវទេសចរ

ក្រៅពីនេះ ផ្នែកទេសចរណ៍ទីក្រុង ហូជីមិញ នៅចាត់តាំងសកម្មភាពផ្សាយពាណិជ្ជកម្ម ជំរុញទេសចរណ៍ជាច្រើនឆ្លងតាមបណ្ដាព្រឹត្តិការណ៍ធំៗ ក្នុងនិងក្រៅប្រទេស៕
អាញ់យុង - ធូហឿង
 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖