Thứ 7, 25/05/2019, 12:42 GMT+7
ការដាំនិងថែទាំដំណាំតែសុវត្ថិភាព
11:42, 23/02/2019
* ការជ្រើសរើសពូជ វិធីដាំ៖
- ដំណាំតែតែងបានដាំនៅរដូវដើមឆ្នាំ (ខែ កុម្ភៈ ខែ មីនា) និងវសន្តរដូវ (ខែ សីហា កញ្ញា តុលា)។ ដំណាំតែក៏អាចដាំបានពេញមួយឆ្នាំនៅបណ្ដាតំបន់ដែលអាចម្ចាស់ការពីប្រភពទឹកស្រោចស្រពផងដែរ។

- ប្រើប្រាស់បណ្ដាពូជតែមានក្នុងបញ្ជីរាយនាមពូជតែដែលត្រូវបានរដ្ឋដាក់អោយប្រើប្រាស់។
មុនពេលប្រមូលផល ចាំបាច់ត្រូវទុកពេលមួយរយៈដើម្បីអោយថ្នាំការពាររុក្ខជាតិ
រលាយអោយអស់

- ភ្ជួររាស់ដីអោយជ្រៅ ជីកត្រឡប់មុខដីខាងលើផ្កាប់ចុះក្រោម។ ជីករណ្ដៅ ដាំដោយមានគម្លាតប្រមាណពី ១,៣ ម៉ែត្រទៅ ១,៣៥ ម៉ែត្រ រណ្ដៅមានទំហំ៤០ សង់ទីម៉ែត្រ x ៤០ សង់ទីម៉ែត្រ។

- ដាក់ជីទ្រាប់បាត៖ ប្រើប្រាស់ជីសរីរាង្គផ្អាប់ផុយពុកជាមួយរង្វាល់ពី ២០ ដល់ ៣០ តោនក្នុងមួយហិកតា ជី P2O5 ដោយបរិមាណពី ១០០ ទៅ ១៥០ គីឡូក្រាមក្នុងមួយហិកតា (ប្រហាក់ប្រហែលនឹងជីស៊ុបពែរផុសស្វាតពី ៦០០ ដល់ ៨០០ គីឡូក្រាមក្នុងមួយហិកតា)។

- លាយច្របល់ជីសរីរាង្គជាមួយជីផូស្វ័រ រាយអោយសព្វនៅលើគន្លងរណ្ដៅដែលបានជីក ហើយបន្ទាប់មកលុប ដីផុសឱ្យជិតពីលើ លុបដល់ត្រឹមមាត់រណ្ដៅចុះពី ៥ ដល់ ១០ សង់ទីម៉ែត្រ។
ធ្វើដីសម្រាប់រដូវតែថ្មី 

- ដាំគម្លាតជួរនីមួយៗ ពី ១,៣ ម៉ែត្រដល់ ១,៣៥ ម៉ែត្រ ដើមនីមួយៗ ឃ្លាតគ្នាពី ០,៣៥ ម៉ែត្រដល់ ០,៤ ម៉ែត្រ (ស្មើនឹងដង់ស៊ីតេពី ២០.០០០ ដល់ ២២.០០០ ដើមក្នុងមួយហិកតា)។ ជីករណ្ដៅជម្រៅពី ២០ សង់ទីម៉ែត្រដល់ ២៥ សង់ទីម៉ែត្រ បន្ទាប់មក ដាក់ថង់បំបៅដើមតែបណ្តោយទៅតាមទិសខ្យល់ លុបដីបង្ហាប់អោយស្មើជុំវិញរួចហើយគ្របដីផុសមួយស្រទាប់នៅលើគល់ឫស។
ជ្រើសរើសពូជល្អសមស្របហើយអនុវត្តត្រឹមត្រូវតាមបច្ចេកទេសដាំដុះដំណាំតែ
នឹងផ្ដល់ប្រសិទ្ធភាពខ្ពស់

* ការថែទាំ៖
ជម្រះស្មៅពីរលើកក្នុងមួយឆ្នាំនៅពីររដូវសំខាន់។ ស្រោចទឹកនៅពេលដែលកម្រិតសំណើមទាប អាទិភាពចំពោះការប្រើប្រាស់ជីកំប៉ុស្តិ៍សរីរាង្គមិនប្រើជីស្រស់។ ត្រួតពិនិត្យជារឿយៗ រកឃើញនិងដោះស្រាយទាន់ពេលនូវជំងឺបង្កអន្តរាយ កាត់បន្ថយការប្រើប្រាស់ថ្នាំគីមីដើម្បីធ្វើឱ្យ តុល្យភាពប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដាំដំណាំតែ៕
 វ៉ូស៊ិញ - គ្វីទ្រុង - ង្វៀនអ្វាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ